ជប៉ុនរឹងបន្តឹងសន្តិសុខ ដើម្បីត្រៀមរៀបចំឲ្យកិច្ចប្រជុំកំពូល G20

(VOVWORLD) -ប៉ូលីសជាង ៣២ ពាន់នាក់ត្រូវបានប្រមូលផ្ដុំពីខេត្តក្រុងចំនួន ៤៦ នៅទូទាំងប្រទេសជប៉ុន ដើម្បីធានាសុវត្ថិភាព និងសន្តិសុខនៅទីក្រុងអូសាកា។
ជប៉ុនរឹងបន្តឹងសន្តិសុខ ដើម្បីត្រៀមរៀបចំឲ្យកិច្ចប្រជុំកំពូល G20 - ảnh 1 ជប៉ុនរឹងបន្តឹងសន្តិសុខ ដើម្បីត្រៀមរៀបចំឲ្យកិច្ចប្រជុំកំពូល G20

ស្ថានប័នមានសមត្ថកិច្ចរបស់ជប៉ុន កំពុងអនុវត្តន៍រាល់វិធានការសន្តិសុខដ៏តឹងរ៉ឹងបំផុតនៅទីក្រុងអូសាកាដើម្បីធានាសុវត្ថិភាពសម្រាប់កិច្ចប្រជុំកំពូល នៃក្រុមខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍ និងទើបលេចចេញជួរមុខនៅលើពិភពលោក (G20) នាពេលខាងមុខ។ ប៉ូលីសជាង ៣២ ពាន់នាក់ត្រូវបានប្រមូលផ្ដុំពីខេត្តក្រុងចំនួន ៤៦ នៅទូទាំងប្រទេសជប៉ុន ដើម្បីធានាសុវត្ថិភាព និងសន្តិសុខនៅទីក្រុងអូសាកា។

កិច្ចប្រជុំកំពូល G20 គ្រោងនឹងប្រព្រឹត្តិទៅនៅទីក្រុង អូសាកាចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ២៩ ខែមិថុនាខាងមុខផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ