ជប៉ុនរឹតបន្តឹងសន្តិសុខ មុនកិច្ចប្រជុំកំពូល G7
(VOVWORLD) - ជប៉ុនបានដាក់ពង្រាយបុគ្គលិកសន្តិសុខចំនួន ២៤ ០០០ នាក់ទៅកាន់ទីក្រុងនេះ ដើម្បីធានាថា កិច្ចប្រជុំនេះដំណើរការដោយរលូន។
ប៉ូលិសដើរល្បាតនៅក្រុង Karuizawa ប្រទេសជប៉ុន កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣។ រូបថត៖ AFP/VNA |
កិច្ចប្រជុំកំពូលនៃក្រុមប្រទេសឧស្សាហកម្មអភិវឌ្ឍន៍ជួរមុខនៅលើពិភពលោក (G7) នឹងប្រព្រឹត្តទៅនៅទីក្រុងហ៊ីរ៉ូស៊ីម៉ា (ជប៉ុន) ចាប់ពីថ្ងៃទី ១៩ ឧសភា ដល់ថ្ងៃទី ២១ ឧសភា។ ជប៉ុនបានដាក់ពង្រាយបុគ្គលិកសន្តិសុខចំនួន ២៤ ០០០ នាក់ទៅកាន់ទីក្រុងនេះ ដើម្បីធានាថា កិច្ចប្រជុំនេះដំណើរការដោយរលូន។ ក្រៅពីទីក្រុងហ៊ីរ៉ូស៊ីម៉ា ជប៉ុន ក៏បានបង្កើនសន្តិសុខនៅតាមតំបន់ជាច្រើនទៀត រួមទាំងទីក្រុងតូក្យូ។
ក្នុងកិច្ចប្រជុំកំពូល G7 ក្រៅពីការចូលរួមរបស់ប្រមុខរដ្ឋចំនួន ៧ ប្រទេសគឺ ជប៉ុន សហរដ្ឋអាមេរិក កាណាដា ចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ និងអ៊ីតាលី ក៏មានតំណាងសហភាពអឺរ៉ុប ប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva និង នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi។ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ក៏នឹងចូលរួមកិច្ចប្រជុំនេះក្នុងនាមជាភ្ញៀវកិត្តិយាសផងដែរ៕