ជប៉ុនរឹតបន្តឹងសន្តិសុខនៅទីក្រុងតូក្យូមុនពេលធ្វើក្បួនដង្ហែបន្ទាប់ពីពីធីឡើងគ្រងរាជ្យសម្បតិ្តរបស់ព្រះចៅអធិរាជជប៉ុន
(VOVWORLD) - នៅព្រឹកថ្ងៃទី ១០ ខែវិច្ឆិកា សន្តិសុខនៅចំកណ្តាលទីក្រុង តូក្យូត្រូវបានរឹតបន្តឹងយ៉ាងខ្លាំងនៅមុនពេលរៀបចំការធ្វើក្បួនដង្ហែ បន្ទាប់ពីការឡើងគ្រងរាជ្យសម្បត្តិរបស់ព្រះចៅអធិរាជណារូហ៊ីតូ។
ជប៉ុនរឹតបន្តឹងសន្តិសុខនៅទីក្រុងតូក្យូ (រូបថត៖ AFP/TTXVN) |
ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរបស់ជប៉ុនបានផ្សាយថា មានប៉ូលីសប្រមាណ ២៦,០០០ នាក់ ត្រូវបានដាក់ពង្រាយ ដើម្បីធានាសន្តិសុខដល់ការធ្វើក្បួនសង្ហែ នេះ ដែលក្នុងនោះមានមនុស្សចំនួន ៣.០០០ នាក់ ដែលត្រូវបានបញ្ជូនមកពីខេត្តផ្សេងទៀត។ ប៉ូលីសបានបង្កើតប៉ុស្តិ៍ត្រួតពិនិត្យនៅជិតផ្លូវដើរក្បួនដង្ហែរ ដើម្បីត្រួតពិនិត្យយានយន្តធ្វើដំណើរផងដែរ។ លើសពីនេះទៅទៀត ក្រុមហ៊ុនរថភ្លើងក្រោមដី Tokyo Metro បានដកយកធុងសំរាមនៅស្ថានីយ៍ចំនួន ២៦ ព្រមទាំង បង្កើនការដាក់ពង្រាយបុគ្គលិក ដើម្បីត្រួតពិនិត្យសន្តិសុខនៅជុំវិញស្ថានីយ៍នានាផងដែរ៕