|
ពលរដ្ឋជប៉ុនមួយនាក់នៅប៉ូស្តិ៍បោះឆ្នោត (រូបថត៖AP) |
(VOVworld) – នាថ្ងៃទី១០ កក្កដា អ្នកបោះឆ្នោតជប៉ុនបានចាប់ផ្ដើមការបោះឆ្នោត
ព្រឹទ្ធសភា។មុននឹងការបោះឆ្នោតប្រព្រឹត្តទៅជាផ្លូវការ មជ្ឈដ្ឋានអ្នកវិភាគភាគច្រើន
សុទ្ធតែព្យាករណ៍ថា សម្ព័ន្ធភាពកាន់អំណាចនឹងបន្តដណ្ដើមបានជ័យជំនះលើគណៈ
បក្សប្រឆាំង។ការបោះឆ្នោតព្រឹទ្ធសភាជប៉ុនត្រូវបានរៀបចំឡើងជារៀងរាល់បីឆ្នាំម្ដង
តាមនោះពាក់កណ្ដាលបរិមាណអាសនៈ ពោលគឺអាសនៈចំនួន ១២១ក្នុងចំណោម
អាសនៈសរុប២៤២ នឹងត្រូវបានជ្រើសតាំងឡើងវិញ។បញ្ហា ដែលត្រូវបានយកចិត្ត
ទុកដាក់នាបច្ចុប្បន្ននោះគឺ សម្ព័ន្ធភាពកាន់អំណាចរួមជា មួយគណៈបក្សចំនួន២
ផ្សេងទៀតអាចដណ្ដើមបានពីរភាគបីនៃបរិមាណអាសនៈព្រឹទ្ធសភាដែរឬទេ។
ដណ្ដើមបានពីរភាគបីបរិមាណអាសនៈនៅទាំងព្រឹទ្ធសភានិងសភាជាន់ទាប គឺ
ជាលក្ខខណ្ឌដើម្បីស្នើរឲ្យការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ។នាបច្ចុប្បន្ន សម្ព័ន្ធភាព
កាន់អំណាចបានស្រូបយកពីរភាគបីបិរមាណអាសនៈនៅ សភាជាន់ទាប៕