ជប៉ុនរំលឹកវិញ្ញាក្ខ័នរយៈពេល៧១ឆ្នាំក្រោយពីគ្រោះមហន្តរាយគ្រាប់បែកបរិមាណូ

ជប៉ុនរំលឹកវិញ្ញាក្ខ័នរយៈពេល៧១ឆ្នាំក្រោយពីគ្រោះមហន្តរាយគ្រាប់បែកបរិមាណូ - ảnh 1
ទិដ្ឋភាពនៃពិធីរំលឹកវិញ្ញាក្ខ័ននៅសួនឧទ្យានសន្តិភាពនៅទីក្រុង Hiroshima (រូបថត៖AP)

(VOVworld) - នាថ្ងៃទី៦ សីហា នៅទីក្រុង Hiroshima ប្រទេសជប៉ុន រដ្ឋអំណាច
ទីក្រុងបានរៀបចំពិធីរំលឹកវិញ្ញាណក្ខ័នលើកទី៧១ទិវាអាមេរិកទម្លាក់គ្រាប់បែក
បរិមាណូនៅទីក្រុងនេះដោយមានការចូលរួមរបស់តំណាងនៃប្រទេសចំនួន៩១លើ
ពិភពលោក។នៅពិធីនេះ នាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe បានអំពាវនាវឲ្យ
ជំនាន់វ័យក្មេងទៅទស្សនាទីក្រុង Hiroshima ដើម្បីឃើញនូវការឈឺចាប់ដែលគ្រាប់
បែកបរិមាណូបង្កឡើង។ថ្នាក់ដឹកនាំជប៉ុនរូបនេះក៏បានអះអាងជាថ្មីម្ដងទៀតនូវ
តួនាទីរបស់ប្រទេសនេះក្នុងការប្រឆាំងការផ្សព្វផ្សាយនុយក្លេអ៊ែរក្នុងនាមជា
ប្រទេសតែមួយគត់លើពិភពលោករងការវាយប្រហារដោយនុយក្លេអ៊ែរ។លោក
Abe បានអះអាងថា ជប៉ុនរក្សាគោលការណ៍ ៣មិន រួមមានមិនផលិត មិនមានកម្ម
សិទ្ធិនិងមិនអនុញ្ញាតឲ្យអាវុធនុយក្លេអ៊ែរមានវត្តមាននៅលើដែនដីជប៉ុន ព្រមទាំង
សង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការរក្សានិងជំរុញសន្ធិសញ្ញាប្រឆាំងការផ្សព្វ
ផ្សាយនុយក្លេអ៊ែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ