ជប៉ុនរំលឹកវិញ្ញាណក្ខន្ធជនរងគ្រោះដោយសារគ្រោះរញ្ជួយដី-រលកយក្សស៊ូណាមិឆ្នាំ ២០១១
(VOVWORLD) - អញ្ជើញចូលរួមពិធីរំលឹកវិញ្ញាណក្ខន្ធដែលរៀបចំដោយអាជ្ញាធរខេត្ត Fukushima នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានបញ្ជាក់ថា រដ្ឋាភិបាលនឹង "បន្តខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព" ដើម្បីធានាការកសាងឡើងវិញនៅខេត្ត Fukushima និយាយដោយឡែកនិងតំបន់ Tohoku និយាយរួម។
ប្រជាជនជប៉ុនរំលឹកវិញ្ញាណក្ខន្ធជនរងគ្រោះដោយសារគ្រោះរញ្ជួយដី-រលកយក្សស៊ូណាមិឆ្នាំ ២០១១។ (រូបថត៖ Abcnews/TTXVN) |
កាលពីថ្ងៃទី ១១ ខែមីនា ប្រជាជននៅទូទាំងប្រទេសជប៉ុនបានប្រារព្ធធ្វើពិធីរំលឹកវិញ្ញាណក្ខន្ធជនរងគ្រោះដោយសារគ្រោះមហន្តរាយរញ្ជួយដីនិងរលកយក្សស៊ូណាមិ នៅខែមីនាឆ្នាំ ២០១១។ ចាប់តាំងពីឆ្នាំ២០២២តទៅ រដ្ឋាភិបាលជប៉ុនមិនប្រារព្ធពិធីរំលឹកវិញ្ញាណក្ខ័ន្ធថ្នាក់ជាតិទៀតឡើយ ប៉ុន្តែអាជ្ញាធរមូលដ្ឋានក្នុងតំបន់ដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយនេះ នៅតែរៀបចំពិធីរំលឹកវិញ្ញាណក្ខន្ធ។
អញ្ជើញចូលរួមពិធីរំលឹកវិញ្ញាណក្ខន្ធដែលរៀបចំដោយអាជ្ញាធរខេត្ត Fukushima នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានបញ្ជាក់ថា រដ្ឋាភិបាលនឹង "បន្តខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព" ដើម្បីធានាការកសាងឡើងវិញនៅខេត្ត Fukushima និយាយដោយឡែកនិងតំបន់ Tohoku និយាយរួម។
តួរលេខស្ថិតិថ្មីបំផុតនៃទីភ្នាក់ងារប៉ូលីសជាតិ (NPA) បង្ហាញថា គ្រោះមហន្តរាយរញ្ជួយដី-រលកយក្សស៊ូណាមិឆ្នាំ ២០១១ បានឆក់យកអាយុជីវិតមនុស្សប្រហែល ១៥.៩០០ នាក់ និងបណ្ដាលឲ្យមនុស្សជាង ២.៥២០ នាក់ផ្សេងទៀតបាត់ខ្លួន៕