ជប៉ុនរំលឹកវិញ្ញាណខ័ណ្ឌជនរងគ្រោះដោយការរញ្ជួយដី Tsunami
|
ជប៉ុនរំលឹកវិញ្ញាណខ័ណ្ឌជនរងគ្រោះដោយការរញ្ជួយដី Tsunami (Image: VNA) |
(VOVworld) – នាថ្ងៃទី ១១ មិនា ជប៉ុនបានរៀបចំពិធីរំលឹកវិញ្ញាណខ័ណ្ឌលើក
ទី ៥ ទិវាគ្រោះធម្មជាតិរញ្ជួយដីនិង Tsunami ដែលបានកើតមានឡើងប៉ែក
ឥសាន្តប្រទេសនេះដែលធ្វើឲ្យមនុស្សចំនួន ១៨ ពាន់នាក់ត្រូវស្លាប់និងបាត់ខ្លួន
ហើយបណ្តាលឡើងឧប្បទ្ទវហេតុនៅរោងចក្រអគ្គិសនីនុយក្លេអ៊ែរ Fukushima
ធ្ងន់ធ្ងរបំផុតគិតតាំងពីវិបត្តិនុយក្លេអ៊ែរ Chernobyl ឆ្នាំ ១៩៨៦ មក។ ព្រះមហាក្ស
ត្រជប៉ុន Akihito នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe រួមជាមួយ ជនរង
គ្រោះនានាដែលនៅរស់ក្រោយគ្រោះធម្មជាតិនេះបានចូលរួមពិធីនេះ។ ថ្លែង
មតិនទៅនេះ នាយករដ្ឋមន្ត្រីជប៉ុនបានសម្តែងការរំលែកទុក្ខជាមួយគ្រួសារ
ជនរងគ្រោះ ព្រមទាំង ទទួលស្គាល់តួនាទីសំខាន់ដែលជប៉ុនអាចរួមចំណែក
ក្នុង ការលើកកំពស់ចំណះដឹងស្តីពីគ្រោះធម្មជាតិលើពិភពលោក។ ពិធីរំលឹក
វិញ្ញាណ ខ័ណ្ឌជនរងគ្រោះដោយគ្រោះធម្មជាតិនេះក៏ត្រូវបានរៀបចំឡើងនៅ
ខេត្ត Miyagi ខេត្ត Iwaki៕