|
សម្ព័ន្ធក្រុមហ៊ុនរបស់ជប៉ុន Mitani Sangyo បានបើក សម្ពោធក្រុមហ៊ុនចំកាត់ Aureole Fine Chemical Products នៅមណ្ឌលឧស្សាហកម្ម Long Thanh ខេត្ត Dong Nai (Image: Vietnam+) |
(VOVworld) – នាថ្ងៃទី ២៤ មេសា សម្ព័ន្ធក្រុមហ៊ុនរបស់ជប៉ុន Mitani Sangyo
បានបើក សម្ពោធក្រុមហ៊ុនចំកាត់ Aureole Fine Chemical Products នៅមណ្ឌល
ឧស្សាហកម្ម Long Thanh ខេត្ត Dong Nai (ភាគខាងត្បូងវៀតណាម) ដោយ
មានប្រភពទុនវិនិយោគ ចំនួន ១០ លានដុល្លាអាមេរិក។
ក្រុមហ៊ុនចំកាត់ពោលខាងលើនឹងចាប់ផ្តើមសកម្មភាពជាផ្លូវការនាខែឧសភា
ខាងមុខដែលនឹងរួមចំណែកដោះស្រាយបញ្ហាការងារធ្វើសំរាប់ ពលកររាប់
រយនាក់ក្នុងតំបន់។ គិតដល់ឥឡូវនេះ មណ្ឌលឧស្សាហកម្មចំនួន ៣១ ដែល កំពុងធ្វើសកម្មភាពនៅខេត្ត Dong Nai បានទាក់ទាញគំរោងការវិនិយោគជា
ផ្ទាល់ ពីបរទេស (FDI) ចំនួន ១៤០០ ដោយមានទុនវិនិយោគសរុបចំនួន
២៥ ពាន់លានដុល្លា អាមេរិក៕