ជប៉ុនវាយតំលៃខ្ពស់ចំពោះការខំប្រឹងប្រែងរបស់វៀតណាមក្នុងតួនាទីជាម្ចាស់ផ្ទះសន្និសីទជាន់ខ្ពស់ APEC ២០១៧
(VOVWORLD) - ការដែលវៀតណាម ក្នុងឋានៈជាទីផ្សារកំពុងរីកចម្រើននៅអាស៊ី បានដាក់ចេញការផ្ដើមគំនិតដោយទស្សនៈវិស័យឆ្ងាយនោះ នឹងដើរតួនាទីដ៏ សែនសំខាន់។
លោក Tsutomu Koizumi អនុប្រធាននាយកដ្ឋានទទួលបន្ទុកបញ្ហាសេដ្ឋកិច្ច ក្រសួងការបរទេសជប៉ុននិងជា ប្រធានគណៈប្រតិភូជប៉ុននៅសន្និសីទមន្ត្រីជាន់ខ្ពស់ APEC លើកទី១ (SOM ១) (រូបថត៖TTXVN) |
(VOVworld) - ជប៉ុនវាយតំលៃខ្ពស់ចំពោះការខំប្រឹងប្រែងរបស់វៀតណាមក្នុង តួនាទីជាម្ចាស់ផ្ទះសន្និសីទជាន់ខ្ពស់ APEC ២០១៧។លោក Tsutomu Koizumi អនុប្រធាននាយកដ្ឋានទទួលបន្ទុកបញ្ហាសេដ្ឋកិច្ច ក្រសួងការបរទេសជប៉ុននិងជា ប្រធានគណៈប្រតិភូជប៉ុននៅសន្និសីទមន្ត្រីជាន់ខ្ពស់ APEC លើកទី១ (SOM ១) បានអះអាងដូច្នេះនៅពេលឆ្លើយសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន វៀតណាមនាថ្ងៃទី១២ កក្កដា។លោកវាយតំលៃខ្ពស់ចំពោះការងាររៀបចំរបស់វៀត ណាម ហើយចាត់ទុកថា វៀតណាមបានទទួលតួនាទីជាអ្នកដើរមុខគេក្នុងបញ្ហា សំខាន់ៗជាច្រើនដែល APEC កំពុងប្រឈមមុខនាបច្ចុប្បន្ន។លោក Koizumi សង្កត់ធ្ងន់ថា ការដែលវៀតណាម ក្នុងឋានៈជាទីផ្សារកំពុងរីកចម្រើននៅអាស៊ី បានដាក់ចេញការផ្ដើមគំនិតដោយទស្សនៈវិស័យឆ្ងាយនោះ នឹងដើរតួនាទីដ៏ សែនសំខាន់។លោក Koizumi អះអាងថា ជប៉ុននឹងបន្តរួមវិភាគទានយ៉ាងសកម្ម សំរាប់កិច្ចប្រជុំរបស់ APEC ដើម្បីសន្និសីទជាន់ខ្ពស់ APEC នាខែវិច្ចិកាខាងមុខ នៅវៀតណាមប្រព្រឹត្តទៅប្រកបដោយជោគជ័យ៕