ជប៉ុនសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការចែករំលែកព័ត៌មានសំដៅឆ្លើយតបនឹង Covid – 19
(VOVWORLD) - នៅក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំអាស៊ាននោះ ឯកអគ្គរដ្ឋទូតជប៉ុន លោក Chiba Akira បានវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមក្នុងការរៀបចំកិច្ចប្រជុំកំពូលពិសេសអាស៊ាន និងអាស៊ានបូក ៣ ស្តីពីការឆ្លើយតបនឹង COVID-19។
ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅអាស៊ាន លោក Chiba Akira (រូបថត៖ TTXVN) |
នាថ្ងៃទី ១៥ ខែមេសា ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅអាស៊ាន លោក Chiba Akira បានសង្កត់ធ្ងន់ថា ការចែករំលែកព័ត៌មាន និងចំណេះដឹងយ៉ាង “បើកចំហ តម្លាភាព និងយ៉ាងឆាប់រហ័ស” គឺមានសារៈសំខាន់ខ្លាំងណាស់ ហើយជាលក្ខខ័ណ្ឌចម្បងសម្រាប់កិច្ចសហប្រតិបត្តិការឆ្លងតំបន់ សំដៅប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid – 19
នៅក្នុងបទសម្ភាសន៍ ជាមួយអ្នក យកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌ មានវៀតណាមប្រចាំអាស៊ាន ឯកអគ្គរដ្ឋទូតជប៉ុន លោក Chiba Akira បានវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមក្នុងការរៀបចំកិច្ចប្រជុំកំពូលពិសេសអាស៊ាន និងអាស៊ានបូក ៣ ស្តីពីការទប់ទល់នឹង COVID-19។
ទន្ទឹមនឹងនេះ លោកឯកអគ្គរដ្ឋទូត Chiba Akira បានវាយតម្លៃខ្ពស់ចំពោះតួនាទីម្ចាស់ការយ៉ាងសកម្មរបស់វៀតណាមក្នុងនាមជាប្រធានអាស៊ានក្នុងការជំរុញកិច្ចប្រឹងប្រែងរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំង COVID-19 ។ លោកបានឲ្យដឹងថា ទំនាក់ទំនងភាពជាដៃគូជាមួយវៀតណាមគឺមានសារៈសំខាន់ចំពោះជប៉ុនក្នុងឆ្នាំនេះ ដោយសារវៀតណាមមិនត្រឹមតែជាប្រធានអាស៊ាននិងជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិប៉ុណ្ណោះទេ ថែមទាំងជាប្រទេសសម្របសម្រួលទំនាក់ទំនងអាស៊ាន - ជប៉ុនទៀតផង៕