ជប៉ុនស្នើNATOនិងអង់គ្លេសសហប្រតិបត្តិការក្នុងករណីចំណាប់ខ្មាំង
|
នាយករដ្ឋមន្ត្រីជប៉ុនលោក Shizo Abe |
(VOVworld)-នាថ្ងៃទី២០មករា នាយករដ្ឋមន្ត្រីជប៉ុនលោក Shizo Abe បានថ្កោល
ទោស “អំពើមិនអាចអត់ឱនបានឡើយ”របស់ក្រុម “រដ្ឋអ៊ីស្លាមស្វ័យប្រកាស” (IS)
ក្នុង ករណីចាប់ចំណាប់ខ្មាំង ជនជប៉ុន២នាក់និងទាមទាប្រាក់លោះ ព្រមទាំង
សំណូមពរឲ្យក្រុមនេះដោះលែងចំណាប់ខ្មាំងទាំងពីរនាក់នេះមួយរំពេច។ ថ្លែង
មតិនៅសន្នីសិទកាសែត១ ក្នុងដំណើរទស្សនកិច្ច Jerusalem លោក Abe បានអះ
អាងថា រដ្ឋាភិបាលនឹង ខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តសំដៅធានាឲ្យចំណាប់
ខ្មាំងទាំងពីរនាក់នេះ បានដោះលេងដោយសុវត្ថិភាព។ លោកបានសង្កត់ធ្ងន់ថា
អាទិភាពចម្បងរបស់ តូក្យូគឺធានាសុវត្ថិភាពឲ្យចំណាប់ខ្មាំងទាំងពីរនិងមិធ្វើសម្ប
ទាន ចំពោះពួកភេវករ។ ស្តីពីដំណើរទស្សនកិច្ចមជ្ឈឹមបូព៌ាក្នុងសប្តាហ៍នេះ
លោក Abe ឲ្យដឹងថា ជប៉ុននៅដំណើរការ អនុវត្តការផ្តល់ជំនួយក្រៅយោធា
ខ្ទង់ប្រាក់ចំនួន២០០លានដុល្លារសម្រាប់ជួយឧបត្ថម្ភយុទ្ធនាការប្រឆាំងនឹង IS។ ក្នុងពេលជាមួយគ្នានោះ ប្រធានខុទ្ធកាល័យនៃទីស្តីការគណៈរដ្ឋមន្ត្រីជប៉ុន
Yoshihide Suga បានប្រកាសថា តូក្យូ នឹងខំប្រឹងប្រែងសហប្រតិបត្តិការជាមួយ
ប្រទេសដទៃដើម្បីជួយចំណាប់ខ្មាំងទាំងអស់នេះបានដោះលែងឆាប់ៗ៕