ជប៉ុនសន្យាផ្តល់ជំនួយសំរាប់អ៊ុយក្រែនក្នុងការស្ថិរភាពស្ថានភាពក្នុងប្រទេស
|
ជប៉ុនសន្យាផ្តល់ជំនួយសំរាប់អ៊ុយក្រែនក្នុងការស្ថិរភាពស្ថានភាពក្នុងប្រទេស (Image: VNA) |
(VOVworld) – ក្នុងការចរចារនាថ្ងៃទី ៦ មិថុនា នៅរដ្ឋធានី Kiev របស់អ៊ុយក្រែន ជាមួយប្រធានាធិបតីប្រទេសសាមី លោក Petro Poroshenko នាយករដ្ឋមន្ត្រី
ជប៉ុន លោក Shinzo Abe បានអំពាវនាវឲ្យភាគីទាក់ទិននានាទក់ទិនដល់
ជំលោះនៅតំបន់ខាងកើតអ៊ុយក្រែនប្រតិបត្តិតាមបទឈប់បាញ់។ ថ្នាក់ដឹកនាំ
តូក្យូក៏បានសន្យាផ្តល់ជំនួយក្នុងការខំប្រឹងប្រែងកែទម្រង់និងស្តារប្រទេស
ឡើងវិញរបស់ Kiev ។ ថ្លែងមតិនៅសន្និសីទកាសែតរួមបន្ទាប់ពីការចរចារ
នាយករដ្ឋមន្ត្រី Abe បានអះអាងថា៖ ជប៉ុននឹងជួយឧបត្ថម្ភអ៊ុយក្រែនក្នុងការ
អភិវឌ្ឍន៍ប្រភពធនធានមនុស្សសំដៅបង្កើនប្រសិទ្ធភាពនៃការបង្ការប្រឆាំង
នឹងអំពើពុករលួយនិងអនុវត្តកំណែទម្រង់រដ្ឋបាល។ តូក្យូបានសន្យាផ្តល់កញ្ចប់
ប្រាក់ជំនួយចំនួន ១,៨៤ ពាន់ លានដុល្លាអាមេរិក។ ទាក់ទិនដល់វិបត្តិនៅភាគ
ខាងកើតអ៊ុយក្រែននាយករដ្ឋមន្ត្រី Abe បានលើកច្បាស់ថា៖ ជប៉ុនលើកកំពស់
ច្បាស់អធិបតេយ្យភាពនិងបូរណភាពដែនដីរបស់ប្រទេសអឺរ៉ុបខាងកើតនេះ៕