ជប៉ុនសន្យាសហប្រតិបត្តិការជាមួយអាស៊ានរក្សាសណ្ដាប់ធ្នាប់អន្តរជាតិបើកចំហរនិងសេរីភាព

(VOVWORLD) -នាថ្ងៃទី៥មិថុនា នៅក្នុងជំនួបសន្ទនាជាមួយអគ្គលេខាធិការអាស៊ាន លោក Le Luong Minh នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe បានសន្យាសហប្រតិបត្តិការជាមួយអាស៊ាន សំដៅរក្សាសណ្ឋាប់ធ្នាប់អន្តរជាតិប្រកបដោយបើកចំហរ 
ជប៉ុនសន្យាសហប្រតិបត្តិការជាមួយអាស៊ានរក្សាសណ្ដាប់ធ្នាប់អន្តរជាតិបើកចំហរនិងសេរីភាព - ảnh 1នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe  

នាថ្ងៃទី៥មិថុនា នៅក្នុងជំនួបសន្ទនាជាមួយអគ្គលេខាធិការអាស៊ាន លោក Le Luong Minh នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe បានសន្យាសហប្រតិបត្តិការជាមួយអាស៊ាន សំដៅរក្សាសណ្ឋាប់ធ្នាប់អន្តរជាតិប្រកបដោយបើកចំហរ និងសេរីភាពក្នុងតំបន់ឥណ្ឌូចិន-ប៉ាស៊ីហ្វីក។ លោក Shinzo Abe ក៏បានសង្ដែងគោលបំណងរបស់តូក្យូ គឺជួយឧបត្ថម្ភអាស៊ាន ក្នុងវិស័យសេដ្ឋកិច្ច និងពង្រឹងទំនាក់ទំនងជប៉ុន-អាស៊ាន តាម រយៈសកម្មភាពផ្លាស់ប្តូរវប្បធម៌ និងប្រជាជន។ រីឯ អគ្គលេខាធិការអាស៊ាន លោក Le Luong Minh បានចាត់ទុកថា៖ បណ្ដាការរួមវិភាគទានរបស់ជប៉ុន ក្នុងវិស័យនយោបាយសន្តិសុខ ជាផ្នែកមួយក្នុងការជួយឧបត្ថម្ភដោយឥតឈប់ឈរ របស់ប្រទេសនេះសំរាប់អាស៊ាន ក្នុង៥០ឆ្នាំកន្លងទៅ ចាប់ពីពេលអង្គការនេះបានបង្កើតនាឆ្នាំ ១៩៦៧មក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ