ជប៉ុនស្នើឲ្យចិនបញ្ឈប់ប្រតិបត្តិការជុំវិញប្រជុំកោះដែលមានជម្លោះនៅសមុទ្រ Hoa Tung
(VOVWORLD) - ចិនចាំបាច់ត្រូវបញ្ឈប់ប្រតិបត្តិការជុំវិញប្រជុំកោះដែលមានជម្លោះនៅសមុទ្រ Hoa Tung ដែលត្រូវបានគ្រប់គ្រងដោយភាគីជប៉ុននាបច្ចុប្បន្ននេះ ដោយហៅថា Senkaku។ ខណៈដែលចិនក៏បានប្រកាសអធិបតេយ្យភាព ដោយហៅថា Diaoyu។
ប្រជុំកោះដែលមានជម្លោះនៅសមុទ្រ Hoa Tung (រូបថត៖ TTXVN) |
នេះបើយោងតាមការអះអាងរបស់ រដ្ឋមន្រ្តីក្រសួងការពារជាតិជប៉ុនលោក Taro Kono នៅក្នុងជំនួបទ្វេភាគីជាមួយឯកអគ្គរដ្ឋទូតចិនប្រចាំនៅប្រទេសជប៉ុនលោក Kong Xuanyou នៅទីស្នាក់ការក្រសួងការពារជាតិជប៉ុន។
រដ្ឋមន្រ្តីក្រសួងការពារជាតិជប៉ុនលោក Taro Kono បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសកម្មភាពរបស់ចិននៅក្នុងដែនទឹកនេះ ខណៈដែលកាលពីខែមុន ជប៉ុនបានចោទប្រកាន់នាវាចិនពីបទរំលោភចូលដែនទឹករបស់ប្រទេសខ្លួននៅជុំវិញប្រជុំកោះ Senkaku ជាឈឹកឈាប់។
សូមបញ្ជាក់ដែរថា កាលពីខែកក្កដា កន្លងទៅ ក្រសួងការបរទេសជប៉ុនបានឲ្យដឹងថា ប្រទេសទាំង ២ បានព្រមព្រៀងគ្នាដំណើរការកិច្ចចរចាថ្នាក់ជំនាញ ស្ដីពីសន្តិសុខនាវាចរ “ ក្នុងពេលវេលាសមស្រប” បន្ទាប់ពីជំងឺរាតត្បាតកូវីដ ១៩ ត្រូវបានកំចាត់។ នៅក្នុងការផ្លាស់ប្តូរមតិតាមអ៊ិនធឺរណែត អ្នកការទូតជាន់ខ្ពស់នៃប្រទេសទាំងពីរបានបញ្ជាក់ពីសារៈសំខាន់នៃការរក្សាទំនាក់ទំនង” អំពីស្ថានភាពនៅសមុទ្រ Hoa Tung ផងដែរ៕