ជប៉ុនសហការនិងជួយវៀតណាមអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទ្រង់ទ្រាយធំ
|
ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Trinh Dinh Dungក្នុងជំនួបជាមួួរដ្ឋមន្ត្រីជប៉ុន |
(VOVworld)-ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Trinh Dinh Dung ទើបនឹងបញ្ចប់
ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចការងារនៅជប៉ុនចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី១៦
វិច្ឆិកា។ ក្នុងរយៈពេលស្នាក់នៅជប៉ុន ក្រៅពីជំនួបជាមួយប្រធានខុទ្ទកាល័យទីស្តីការ
គណៈរដ្ឋមន្ត្រីជប៉ុន Yoshihide Suga ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung បាន
ជួបធ្វើការជាមួយរដ្ឋមន្ត្រីសេដ្ឋកិច្ច ពាណិជ្ជកម្មនិងឧស្សាហកម្មជប៉ុន លោក Hiroshige
Seko និងរដ្ឋមន្ត្រីក្រសួងគមនាគមន៍ ហេដ្ឋារចនាសម្ព័ន្ធដីធ្លីនិងទេសចរណ៍ ជប៉ុន
លោក Keiichi Ishii ផងដែរ។ នៅក្នុងជំនួបទាំងអស់ ឧបនាយករដ្ឋមន្ត្រីលោក Trinh
Dinh Dung បានស្នើឲ្យជប៉ុនបន្តជួយឧបត្ថម្ភ និងផ្តល់ប្រភពទុនជួយឧបត្ថម្ភផ្លូវការ
ពីខាង ក្រៅរួមទាំងរាល់ខ្ទង់ជំនួយនិងទុនកម្ចី ODA សម្រាប់វៀតណាមលើវិស័យថាម
ពលនិង ទប់ទល់ជាមួយបម្រែបម្រួលអាកាសធាតុ ជាពិសេសជួយវៀតណាមអភិវឌ្ឍន៍
ផ្នែក ឧស្សាហកម្មឧបត្ថម្ភនិងអនុវត្តរាល់គម្រោងការ កសាងមូលដ្ឋានហេដ្ឋារចនា
សម្ព័ន្ធមាន ទ្រង់ទ្រាយធំ។រីឯខ្លូនវិញ រដ្ឋមន្ត្រីជប៉ុនទាំងពីររូបបានអះអាងថា ជប៉ុន
នឹងបន្តរួមសហការជាមួយ វៀតណាមដើម្បីបង្កើនទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀត
ណាម-ជប៉ុនលើគ្រប់វិស័យ ជាពិសេសគឺលើវិស័យដែលភាគីទាំងពីរមានប្រៀបខ្លាំងដូច
ជាវិនិយោគ កសាងហេដ្ឋា រចនាសម្ព័ន្ធនិងថាមពល៕