ជប៉ុនសហការយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងអំពីបញ្ហា ស.ប.ប កូរ៉េ

(VOVWORLD) - រដ្ឋាភិបាលជប៉ុននឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយសហ រដ្ឋអាមេរិកនិងកូរ៉េខាងត្បូងដើម្បីវិភាគអំពីការបំផ្ទុះខុទ្ទកាល័យទំនាក់ទំនងអន្តរកូរ៉េ របស់ ស.ប.ប កូរ៉េ និងការវិវឌ្ឍន៍ជាបន្តទៀតផងដែរ។
ជប៉ុនសហការយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងអំពីបញ្ហា ស.ប.ប កូរ៉េ - ảnh 1 នាយករដ្ឋមន្រ្តីជប៉ុនលោក Abe Shinzo (រូបថត៖ Reuters)

មន្ត្រីរដ្ឋាភិបាលជប៉ុនបានឲ្យដឹងថាមិនសូវមានលទ្ធភាពហេតុការណ៍លើកនេះនឹងបង្កឱ្យមានការប៉ះទង្គិចយោធាដ៏ធំមួយរវាងភាគីទាំងពីរនោះទេ ពីព្រោះថា ស.ប.ប កូរ៉េ បានព្រមានអំពីការបំផ្ទុះកម្ទេចខុទ្ទកាល័យនេះជាមុនហើយ។

មុននេះរដ្ឋាភិបាលជប៉ុនក៏បានអះអាងថានឹងតាមដានព្រឹត្តិការណ៍នេះយ៉ាងសកម្មដោយសារភាពតានតឹងក្នុងតំបន់អាចបង្កភាពស្មុគស្មាញប្រសិនបើ ស.ប.ប កូរ៉េបន្តបង្កហេតុណ៍ផងដែរ។

ប្រធានខុទ្ទកាល័យនៃគណៈរដ្ឋមន្ត្រីជប៉ុនបានឲ្យដឹងថា រដ្ឋាភិបាលនឹងបន្តឃ្លាំមើលស្ថានការណ៍នៅប្រទេសស.ប.ប កូរ៉េព្រមទាំងប្រមូលព័ត៌មាននិងវិភាគកាយវិការបស់ ស.ប.ប កូរ៉េ និងផលប៉ះពាល់ដែលអាចកើតមានឡើងលើប្រទេសជប៉ុនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ