ជប៉ុន-ហ្វីលីពីនបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខលើសមុទ្រ

ជប៉ុន-ហ្វីលីពីនបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខលើសមុទ្រ - ảnh 1
ជប៉ុន-ហ្វីលីពីនបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខលើសមុទ្រ (Image: VOV)


(VOVworld) – នាថ្ងៃទី ១១ មេសា ក្រសួងការបរទេសជប៉ុនបានប្រកាសថា៖
 រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Fumio Kishida និងសមភាគីហ្វីលីពីន លោក
Alberto Rosario បានឯកភាពអំពីការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យ
សន្តិសុខលើសមុទ្រ។ 

ក្នុងជំនួបនៅខាងក្រៅសន្និសីទថ្នាក់រដ្ឋមន្ត្រីអំពីការគាំទ្រ ការំសាយអាវុធ
នុយក្លេអ៊ែរនៅទីក្រុង Hiroshima​ របស់ជប៉ុន រដ្ឋមន្ត្រីការបរទេស Fumio Kishida បានសម្តែងការគាំទ្ររបស់ជប៉ុនចំពោះការដែលហ្វីលីពីនទើបនឹងនាំចេញ
អំពីជំលោះអធិបតេយ្យភាពនិងបូរណភាពដែនដីលើសមុទ្រជាមួយចិនទៅ
តុលាកាអន្តរជាតិតាមសន្ធិសញ្ញាច្បាប់សមុទ្ររបស់ អ.ស.ប (UNCLOS) ឆ្នាំ
១៩៨២។ រដ្ឋមន្ត្រីការបរទេស Fumio Kishida បានសង្កត់ ធ្ងន់ថា៖ ការដែល ហ្វីលីពីនជ្រើសរើសវិធានការដំណោះស្រាយដោយសន្តិវិធីសន្តិភាពចំពោះ
បញ្ហានៅសមុទ្រខាងកើតគឺត្រឹមត្រូវណាស់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ