ជប៉ុនអនុម័តលើយុទ្ធសាស្រ្តអភិវឌ្ឍន៍ឧស្សាហកម្មការពារជាតិថ្មី

ជប៉ុនអនុម័តលើយុទ្ធសាស្រ្តអភិវឌ្ឍន៍ឧស្សាហកម្មការពារជាតិថ្មី - ảnh 1
ជប៉ុនអនុម័តលើយុទ្ធសាស្រ្តអភិវឌ្ឍន៍ឧស្សាហកម្មការពារជាតិថ្មី
(រូបថតៈ AP)


(VOVworld)-ក្រសួងការពារជាតិជប៉ុននាថ្ងៃទី១៩មិថុនា បានអនុម័តលើយុទ្ធសាស្រ្ត ថ្មីសំដៅអភិវឌ្ឍន៍ផ្នែកឧស្សាហកម្មការពារជាតិ​ តាមនោះអំពាវនាវបណ្តាក្រុមហ៊ុន
ក្នុង ប្រទេស ម្ចាស់ការចូលរួមក្នុងការអភិវឌ្ឍន៍រួមរបស់អន្តរជាតិអំពីសម្ភារៈការពារ
ជាតិ ក្នុងនោះមានយន្តហោះចម្បាំង។

        ថ្លែងមតិក្រោយពីកិច្ចប្រជុំនៅ តូក្យូ រដ្ឋមន្រ្តីក្រសួងការពារជាតិជប៉ុន លោក
Itsunori Onodera បានឲ្យដឹងថា ការបើកទូលាយគ្រឹះស្ថានបច្ចេកវិទ្យាទាន់សម័យគឺ ជាបញ្ហាសំខាន់ចំពោះ តូក្យូ។ លោកបានសង្កត់ធ្ងន់ថា យុទ្ធសាស្រ្តនេះ បានក្លាយ
ទៅជាគោលការ បញ្ជាណៃនាំក្នុងទស្សវត្តន៍ខាងមុខរបស់ផ្នែកឧស្សាហកម្មការពារ
ជាតិជប៉ុន។ យុទ្ធសាស្រ្តអភិវឌ្ឍន៍ ឧស្សាហកម្មការពារជាតិថ្មីរបស់ជប៉ុនបានលើក
ច្បាស់ថា សំភារៈការពារជាតិ ជា ឧបករណ៍រួមចំណែកចូលក្នុងខឿនសន្តិភាព ស្ថិរភាពក្នុងតំបន់និងលើកពិភពលោក៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ