ជប៉ុន-អាមេរិក-កូរ៉េខាងត្បូងឯកភាពជំរុញសេចក្តីសម្រេចិត្តរឹងមាំមួយរបស់ អ.ស.ប. ចំពោះកូរ៉េខាងជើង
|
ជប៉ុន-អាមេរិក-កូរ៉េខាងត្បូងឯកភាពជំរុញសេចក្តីសម្រេចិត្តរឹងមាំមួយរបស់ អ.ស.ប. ចំពោះកូរ៉េខាងជើង (Image: VNA) |
(VOVworld) – នាថ្ងៃទី ១៦ មករា នៅកិច្ចប្រជុំត្រីភាគីរវាងជប៉ុនអាមេរិកនិងកូរ៉េ
ខាងត្បូងនៅទីក្រុងតូក្យូ (ជប៉ុន)បណ្ដាមន្ត្រីការទូតជាន់ខ្ពស់នៃប្រទេសទាំងបីនេះ
បានឯកភាពនឹងសហប្រតិបត្តិការយ៉ាងជិតស្និតក្នុងការជំរុញសេចក្តីសម្រេចចិត្ត
រឹងមាំមួយរបស់ អ.ស.ប. ប្រកបដោយប្រសិទ្ធភាពចំពោះព្យុងយ៉ាងបន្ទាប់ពីដំណើរ
ការសាកល្បងនុយក្លេអ៊ែរនាដើមខែមករាឆ្នាំ ២០១៦ នេះ។ នៅសន្និសីទកាសែង
មួយបន្ទាប់ពីជំនួបពិភាគ្សាជាមួយសមភាគីអាមេរិក លោក Antony Blinken និង
សមភាគីកូរ៉េខាងត្បូង លោក Lim Sung Nam អនុរដ្ឋមន្ត្រីការបរទេសជប៉ុន លោក
Akitaka Saiki បានឲ្យដឹងថា៖ ជប៉ុនសង្ឃឹមថា៖ ចិនក្នុងឋានៈជាសមាជិកអចិន្ត្រៃយ៍
នៃក្រុមប្រឹ ក្សាសន្តិសុខ អ.ស.ប. នឹងសហប្រតិបត្តិការក្នុងការអនុម័តលើសេចក្តី
សម្រេចចិត្ត មួយដែលមានខ្លឹមសាររឹងមាំចំពោះកូរ៉េខាងជើង។ ក្នុងពេលនោះ
លោក Bliken បានចាត់ទុកថា៖ ប្រទេសកូរ៉េខាងជើងបានបណ្ដាលឡើងការសាក
ល្បងធំក្នុង តំបន់។ រីឯខ្លួនវិញ លោក Lim Sung Nam បានឲ្យដឹងថា៖ ភាគីទាំងបី
បានអះអាង ជាថ្មីម្តងទៀតត្រៀមខ្លួនជាស្រេចធ្វើសកម្មភាពទប់ទល់នឹងរាល់
ទង្វើបង្ករឿងហេតុ ណារបស់សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ៕