ជប៉ុនអាមេរិកនិងកូរ៉េខាងត្បូងឯកភាពសហប្រតិបត្តិការក្នុងការរារាំងព្យុងយ៉ាងអភិវឌ្ឍន៍នុយក្លេអ៊ែរនិងកាំជ្រួច

(VOVworld) – ជប៉ុន អាមេរិកនិងកូរ៉េខាងត្បូងបានឯកភាពសហប្រតិបត្តិការក្នុង ការរារាំងសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េអភិវឌ្ឍន៍នុយក្លេអ៊ែរនិង
កាំជ្រួច ក៏ដូចជា ទាប់ស្គាត់បណ្ដាសកម្មភាពដែលធ្វើឲ្យស្ថានភាពលើឧបទ្វីបកូរ៉េ កើតតានតឹងថែមទៀត។ នេះគឺជាសេចក្តីថ្លែងការរួមដែលរដ្ឋមន្ត្រីក្រសួងការពារ ប្រទេសនៃប្រទេសទាំង ៣ បាននាំចេញ នាថ្ងៃទី ១ មិថុនា ក្នុងក្របខ័ណ្ឌសន្និសិទ
ទ្វីបអាស៊ីលើកទី ១២ (ជំនួបសន្ទនា Shangri-La លើកទី ១២) នៅហឹង្ហបុរី។ រដ្ឋមន្ត្រី
ទាំង ៣ រូប បានស្នើឲ្យព្យុងយ៉ាងប្រតិបត្តិបណ្ដាសេចក្តីសម្រេចចិត្តនៃ ក្រុមប្រឹក្សា
សន្តិសុខនៃ អ.ស.ប. ស្តីពីការបញ្ឈប់រាល់កម្មវិធីនុយក្លេអ៊ែនាបច្ចុប្បន្ន ។ នេះគឺជា
ជំនួបដំបូងរវាងរដ្ឋមន្ត្រីក្រសួងការពារប្រទេសជប៉ុន អាមេរិកនិងកូរ៉េ ខាងត្បូង
កាលពីពេលដែល ស.ប.ប.ក. បានជូនដំណឹងថា៖ ព្យុងយ៉ាងត្រៀមខ្លួនជាស្រេច
ចូលរួមការចរចាររំលាយនុយក្លេអ៊ែរ ៦ ភាគី នាថ្ងៃទី ២៤ ឧសភា កន្លងមក។ តាម
នោះ ភាគីនានាសង្ឃឹមនឹងបន្ធូស្រាលភាពតានតឹងលើឧបទ្វីបកូរ៉េ បន្ទាប់ពី ការសាក
ល្បងនុយក្លេអ៊ែរលើកទី ៣ និងកាំជ្រួចរបស់ព្យុងយ៉ាង នាពេលថ្មីៗនេះ ៕

ជប៉ុនអាមេរិកនិងកូរ៉េខាងត្បូងឯកភាពសហប្រតិបត្តិការក្នុងការរារាំងព្យុងយ៉ាងអភិវឌ្ឍន៍នុយក្លេអ៊ែរនិងកាំជ្រួច - ảnh 1
ជប៉ុន អាមេរិកនិងកូរ៉េខាងត្បូងបានឯកភាពសហប្រតិបត្តិការក្នុង ការរារាំងសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េអភិវឌ្ឍន៍នុយក្លេអ៊ែរនិង កាំជ្រួច (Image: Vietnamplus+)


ប្រតិកម្មទៅវិញ

ផ្សេងៗ