ជប៉ុនអាមេរិកនិងឥណ្ឌាដំណើរកិច្ចប្រជុំត្រីភាគីស្តីពីកិច្ចសហប្រតិបត្តិការសន្តិសុខ នាវាចរណ៍
|
ជប៉ុនអាមេរិកនិងឥណ្ឌាដំណើរកិច្ចប្រជុំត្រីភាគីស្តីពីកិច្ចសហប្រតិបត្តិការសន្តិសុខ នាវាចរណ៍ (Image: VNA) |
(VOVworld) – នាថ្ងៃទី ២១ មិថុនា ក្រសួងការបរទេសជប៉ុនបានឲ្យដឹងថា៖
បណ្ដាអ្នកកាទូត ជាន់ខ្ពស់របស់ជប៉ុន អាមេរិកនិងឥណ្ឌាបានដំណើរការកិច្ច
ប្រជុំត្រីភាគីនៅទីក្រុងតូក្យូ។ នៅ កិច្ចប្រជុំលើកនេះ អង្គសន្និសីទបានពិភាក្សា
អំពីកិច្ចសហប្រតិបត្តិការសន្តិសុខនាវាចរណ៍ក្នុង កាលៈទេសៈប្រទេសចិនកំពុង
បង្កើនសកម្មភាពនៅសមុទ្រខាងកើត សមុទ្រ Hoa Tung និងសមុទ្រឥណ្ឌា។
ទាក់ទិនដល់ស្ថានភាពនៅសមុទ្រ Hoa Tung ក្រសួងការបរទេសជប៉ុន បានឲ្យ
ដឹងថា៖ ក្នុងរយៈពេល ២ ថ្ងៃគឺថ្ងៃទី ១៩ និង ២០ មិថុនា នាវារបស់កងទ័ពជើង
ទឹកចិន បានឈានចូលតំបន់ជុំវិញកោះជំលោះដែលតាមភាសាជប៉ុនហៅថា
Sensaku និងភាសាចិន ហៅថា Daoyu។ ជប៉ុនបានសម្តែងការព្រួយបារម្ភថា ៖
កងទ័ពជើងទឹកចិនកំពុងបង្កើនសកម្ម ភាពឯកតោភាគី៕