ជប៉ុន-អាស៊ានបង្កើនកិច្ចសហប្រតិបត្តិការសន្តិសុខដំបន់
|
ជប៉ុន-អាស៊ានបង្កើនកិច្ចសហប្រតិបត្តិការសន្តិសុខដំបន់ (indopacificreview.com) |
Vovworld-នៅសន្និសីទជាន់ខ្ពស់ជប៉ុន-អាស៊ាននាសប្ដាហ៍ខាងមុខនៅរដ្ឋធានី
Naypytaw របស់ម៉ីយ៉ាន់ម៉ា ជប៉ុននិងសមាគមបណ្ដាប្រជាជាតិអាស៊ី-អាគ្នេយ៍(អាស៊ាន)
នឹងឈានទៅឯកភាពបង្កើនកិច្ចសហប្រតិបត្តិការសំដៅបង្កើតបរិយាកាសសន្តិសុខ
ស្ថិរភាពនិងសន្តិភាពជាងទៀតក្នុងដំបន់។ ខ្លឹមសារនៃពង្រាងសេចក្តីថ្លែងការណ៍រួម
ដែលគ្រោងនឹងប្រកាសនៅសន្និសីទលើកនេះបានអះអាងឡើងវិញគោលជំហររួម
របស់ជប៉ុននិងអាស៊ានចំពោះការសាកល្បងក្នុងដំបន់និងសកល ក្នុងនោះមានបញ្ហា
សន្តិសុខសមុទ្រផង។ បណ្ដាថ្នាក់ដឹកនាំអាស៊ាននិងជប៉ុននឹងបានចែករំលែកទស្សន
រួមតាមនោះអះអាងរាល់ជំលោះលើសមុទ្រត្រូវបានដោះស្រាយដោយសន្តិវិធីមិនប្រើ
ប្រាស់អំពើរហឹង្សានិងបណ្ដាភាគីត្រូវអត់ធ្មត់ជៀសវាងសកម្មភាពធ្វើឲ្យស្មុគស្មាញ
ស្ថានភាពជាដើម៕