ជប៉ុនអះអាងថា កូរ៉េខាងជើងកំពុងអភិវឌ្ឍមីស៊ីលដែលមានផ្លូវហោះហើរមិនប្រក្រតី
(VOVWORLD) -នាព្រឹកថ្ងៃតទី ២៤ ខែសីហា ក្រុមប្រឹក្សាសេនាធិការសម្ព័ន្ធភាពយោធាកូរ៉េខាងត្បូង (JCS) បានឲ្យដឹងងថា កូរ៉េខាងជើងបានបាញ់បង្ហោះវត្ថុចំនួន ២ ទំនងជាមីស៊ីលផ្លោងរយៈចម្ងាយខ្លីចំនួន ២ គ្រាប់ចេញពីតំបន់ Sondok ខេត្ត Hamyong ភាគខាងត្បូង ចូលក្នុងសមុទ្រជប៉ុន។
សកម្មភាពបាញ់បង្ហោះមីស៊ីលផ្លោងរយៈចម្ងាយខ្លីចំនួន ២ គ្រាប់ (រូបថត៖ vnanet.vn) |
នាថ្ងៃទី ២៧ ខែសីហា រដ្ឋមន្ត្រីការពារជាតិជប៉ុនលោក Takeshi Iwaya បានឲ្យដឹងថា មីស៊ីលចំនួន ២ គ្រាប់ដែល កូរ៉េខាងជើងបានបាញ់សាកល្បងកាលពីថ្ងៃទី ២៤ ខែសីហាកន្លងទៅគឺជាប្រភេទមីស៊ីលសេរីថ្មី។ នេះគឺជាមីស៊ីលផ្លោងរយៈចម្ងាយខ្លី ហើយមីស៊ីលទាំងនេះមានរយៈកំពស់ប្រហែល ១០០ គីឡូម៉ែត្រ។ លោក Iwaya ក៏បានចាត់ទុកថា កូរ៉េខាងជើងហាក់ដូចជាកំពុងអភិវឌ្ឍមីស៊ីលដែលមានផ្លូវហោះហើរ“ មិនប្រក្រតី និងទាបជាង ធម្មតា” ដែល ធ្វើឲ្យ ប្រទេសជប៉ុននិងប្រទេសដទៃទៀតពិបាកក្នុងការស្ទាក់ចាប់ជាងមុន។
មុននេះ នាព្រឹកថ្ងៃតទី ២៤ ខែសីហា ក្រុមប្រឹក្សាសេនាធិការសម្ព័ន្ធភាពយោធាកូរ៉េខាងត្បូង (JCS) បានឲ្យដឹងងថា កូរ៉េខាងជើងបានបាញ់បង្ហោះវត្ថុចំនួន ២ ទំនងជាមីស៊ីលផ្លោងរយៈចម្ងាយខ្លីចំនួន ២ គ្រាប់ចេញពីតំបន់ Sondok ខេត្ត Hamyong ភាគខាងត្បូង ចូលក្នុងសមុទ្រជប៉ុន។ នេះគឺជាការបាញ់បង្ហោះលើកទី ៧ របស់កូរ៉េខាងជើងចាប់ពី ថ្ងៃទី ២៥ ខែកក្កដា៕