ជប៉ុនអះអាងមិនប្តូរស្ថានទូតប្រចាំនៅអ៊ីស្រាអែលទៅកាន់ Jerusalem
(VOVWORLD) - នាថ្ងៃទី ១៦ ធ្នូ រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Taro Kono ដែលកំពុងបំពេញ ទស្សនកិច្ចនៅ Jordan នេះបានអះអាងថា៖ ប្រទេសនេះនឹងមិនប្តូរស្ថានទូតប្រចាំនៅ Tel Aviv ទៅកាន់ Jerusalem ឡើយ។
ជប៉ុនអះអាងមិនប្តូរស្ថានទូតប្រចាំនៅអ៊ីស្រាអែលទៅកាន់ Jerusalem |
(VOVworld) – នាថ្ងៃទី ១៦ ធ្នូ រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Taro Kono ដែលកំពុងបំពេញ ទស្សនកិច្ចនៅ Jordan នេះបានអះអាងថា៖ ប្រទេសនេះនឹងមិនប្តូរស្ថានទូតប្រចាំនៅ Tel Aviv ទៅកាន់ Jerusalem ឡើយ។ លោក Kono បាននាំចេញការអះអាងពោលខាងលើនៅការចរចាជាមួយសាមភាគី Jordan លោក Ayman Safadi។ លោកបាននាំចេញយ៉ាងច្បាស់លាស់នូវគោលជំហររបស់ជប៉ុនថា៖ បញ្ហាយន្តការរបស់ Jerusalem ត្រូវបានដោះស្រាយតាមការចរចាផ្ទាល់។ រដ្ឋមន្ត្រីការបរទេសជប៉ុនក៏បានអះអាងថែមទៀតថា៖ តូក្យូគាំទ្រដំណោះស្រាយរដ្ឋចំនួន ២ ហើយអះអាងនូវសារសំខាន់នៃការចាប់ផ្តើមឡើងវិញការខំប្រឹងប្រែងឆ្ពោះទៅវិធានការនេះ។ ក៏ក្នុងឱកាសនេះដែរ រដ្ឋមន្ត្រីការបរទេស Jordan លោក Ayaman Safadi បានឲ្យ ដឹងថា៖ Jordan ស្វាគមន៍តួនាទីរបស់ជប៉ុនក្នុងការដោះស្រាយវិបត្តិក្នុងតំបន់៕