ជប៉ុន-ឥណ្ឌាបង្កើនទំនាក់ទំនងដៃគូរយុទ្ធសាស្ត្រ

(VOVworld) – នាថ្ងៃទី ២៩ ឧសភា ក្នុងសេចក្តីថ្លែងការរួមដែលបាននាំចេញ បន្ទាប់ពី ការចរចាររវាងនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe ជាមួយ សមភាគីឥណ្ឌា លោក
Manmohan Singh ដែលកំពុងមានដំណើរទស្សនកិច្ចនៅ ជប៉ុន ភាគីទាំង ២ បានសន្យា
បង្កើនទំនាក់ទំនងនយោបាយតាមរយៈយន្តការទ្វេ ភាគីជាពិសេសគឺការសន្ទនាយុទ្ធ
សាស្ត្ររវាងរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំង ២ និងជំនួប “2+2” រវាងបណ្ដាមន្ត្រីការ
ទូតនិងការពារប្រទេសជាន់ខ្ពស់។ ស្តីពី ទំនាក់ទំនងលើវិស័យការពារប្រទេសនិងកិច្ច
សហប្រតិបត្តិការ ជប៉ុននិងឥណ្ឌាបង្កើនដំណើរការធ្វើសមយុទ្ធរួមជាប្រចាំឆ្នាំរវាង
កំលាំងការពារឆ្នេសមុទ្រជប៉ុននិង កងទ័ពជើងទឹកឥណ្ឌាជំរុញការចរចារទ្វេភាគីអំពី
កិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យនុយក្លេអ៊ែរស៊ីវិល។ ថ្នាក់ដឹកនាំទាំង ២ រូប ក៏បានសង្កត់ធ្ងន់ទៅលើសារៈ សំខាន់របស់បណ្ដាវេទិការអន្តរជាតិ ដូចជា៖ សន្និសីទ
ជាន់ខ្ពស់អាស៊ីបូព៌ារវេទិការតំបន់អាស៊ាននិងសន្និសីទថ្នាក់រដ្ឋមន្ត្រីការពារប្រទេស
អាស៊ានបើកទូលាយ សំដៅ រក្សាភាពសម្បូរុងរឿង ស្ថិរភាពនិងសន្តិភាពក្នុងតំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ