ជួបប្រាស្រ័យជាមួយអាណិកជនវៀតណាមនៅទីក្រុងហូជីមិញ
ជនវៀតណាមនៅឯបរទេស ចំនួន ៦០០នាក់ បានរួមគ្នាចូលរួមកម្មវិធីជួប ប្រាស្រ័យជាមួយអាណិកជនវៀតណាម ទទួលបុណ្យចូលឆ្នាំថ្មី ប្រពៃណី ២០១៣
ដោយប្រធានបទ÷ អាណិកជន អង្គភាពអាជិវកម្ម អាជិវករ ក្នុងនិងក្រៅប្រទេស
ជួបប្រាស្រ័យ តភ្ជាប់ជាមួយគ្នាដើម្បីអភិវឌ្ឍន៍ ដែលបានប្រព្រឹត្តទៅ នាយប់ថ្ងៃទី
២៨ មករា នៅទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម)។ កម្មវិធីនេះត្រូវ បាន
រៀប ចំឡើងជាប្រចាំឆ្នាំ នាពេលបុណ្យចូលឆ្នាំថ្មីមកដល់ម្ដង់ៗ ជួយអាណិកជន
យល់ ដឹងបន្ថែមអំពីស្ថានភាពប្រទេសជាតិ ទន្ទឹមនឹងនោះ ក៏គឺជាស្ពានតភ្ជាប់ បណ្ដាអង្គភាពអាជីវកម្មវៀតណាម ជាមួយសហគមន៍ជនវៀតណាមលើទូទាំង
ពិភពលោក រួមគ្នាចូលរួមការអភិវឌ្ឍន៍ សេដ្ឋកិច្ច សង្គម។ លោកស្រី Truong Thi
Kim Anh អាណិកជនវៀតណាម នៅបារាំងបានអោយដឹងថា÷
“ តេតរបស់យើង ពេលណាក៏មានប្រលឹងរបស់វៀតណាម។ ទោះបីជារស់
នៅឆ្ងាយ ពីមាតុប្រទេស ជនវៀតណាមណាក៏នឹករលឹកអំពីបុណ្យតេតប្រពៃណី
របស់ខ្លួនដែរ។ បរិយាកាសតេតនៅវៀតណាមអ៊ូអរ និងសប្បាយរីករាយណាស់ ពិសេសគឺបានជួបជាមួយបណ្ដាសាច់ញាត្តិក្នុងគ្រួសារ មានអាំងបាវជូនពរឆ្នាំថ្មី សប្បាយរីករាយណាស់៕”
|
ម្មវិធីជួប ប្រាស្រ័យជាមួយអាណិកជនវៀតណាម ទទួលបុណ្យចូលឆ្នាំថ្មី (internet) |