ជួបប្រាស្រ័យមិត្តភាពប្រពៃណីវៀតណាម-ចិន
|
ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្ស មាតុភូមិវៀតណាម លោក Nguyen Thien Nhan ថ្លែងមតិក្នុងពិធី |
(VOVworld)-នាព្រឹកថ្ងៃទី៩វិច្ឆិកានៅទីក្រុងហាណូយ សម្ព័ន្ធសមាគមអង្គការមិត្ត
ភាពវៀតណាមបានរួមសហការជាមួយសមាគមមិត្តភាពកិច្ចការបរទេសប្រជាជន
ចិន រៀបចំសកម្មភាព ជួបប្រាស្រ័យមិត្តភាពប្រជាជនវៀតណាម-ចិន ដោយប្រធាន
បទ “ជម្រុញកិច្ចសហប្រតិបត្តិការមិត្តភាពនិងជួបប្រាស្រ័យប្រជាជនបណ្តាខេត្ត
ក្រុងវៀតណាម-ចិន”។ថ្លែងមតិនៅទីនេះ ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្ស
មាតុភូមិវៀតណាម លោក Nguyen Thien Nhan បានសង្កត់ធ្ងន់ថា៖
“វៀតណាមយកចិត្តទុកដាក់លើការអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពជាមួយចិន
និងចាត់ទុកនេះជាជម្រើសយុទ្ធសាស្ត្រនិងជាអាទិភាពចម្បងក្នុងគោលនយោបាយ
កិច្ចការបរទេសរបស់វៀតណាម។ក្នុងបរិបទដែលស្ថានភាពអន្តរជាតិនិងតំបន់មាន
បម្រែបម្រួលយ៉ាងស្មុគស្មាញដូចបច្ចុប្បន្ននេះ បក្សទាំងពីរ រដ្ឋទាំងពីរបានស្វិត
ស្វាញតាមគោលមាគ៌ាកសាងសង្គមនិយមដឹកនាំដោយបក្សកុម្មុនិស្ត ដែលសុទ្ធតែ
ស្ថិតក្នុងដំណាក់កាលសំខាន់នៃកិច្ចការផ្លាស់ប្តូរថ្មី ដើម្បីកសាងនិងអភិវឌ្ឍន៍ប្រ
ទេសជាតិ”។
ថ្លែងមតិនៅក្នុងជំនួបនេះ លោក Zhang Dejiang ប្រធានគណៈកម្មាធិការអចិន្ត្រៃ
នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន បានសម្តែងក្តីសោមនស្សរីក រាយដែល
បានចូលរួមការជួបប្រាស្រ័យនេះ ព្រមទាំងជឿជាក់ថា ជំនួបនេះនឹងរួម ចំណែកបង្កើន
ការយល់ដឹងនិងការជឿជាក់គ្នាទៅវិញទៅមក និងជម្រុញថែមទៀតនូវទំ នាក់ទំនង
ដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់វិស័យវៀតណាម-ចិន៕