ជួបសំណេះសំណាលជាមួយប្រធានស្ថាប័នតំណាងវៀតណាមនៅឯបរទេសអាណត្តិ២០១៦-២០១៩

ជួបសំណេះសំណាលជាមួយប្រធានស្ថាប័នតំណាងវៀតណាមនៅឯបរទេសអាណត្តិ២០១៦-២០១៩ - ảnh 1
លោក Vo Van Thuong ប្រធាន គណៈកម្មាធិការឃោសនានិងអប់រំថ្លែងមតិក្នុងជំនួប

(VOVworld)-នារសៀលថ្ងៃទី២១មិថុនានៅទីក្រុងហាណូយ គណៈកម្មាធិការ
ទទួលបន្ទុកការងារព័ត៌មានកិច្ចការបរទេស គណៈកម្មាធិការឃោសនានិងអប់រំ
មជ្ឈឹមបានរៀបចំពិធីជួបមុខជាមួយប្រធានស្ថាប័នតំណាងវៀតណាមនៅឯបរ
ទេសអាណត្តិ២០១៦-២០១៩។ នៅក្នុងពិធីនេះ លោក Vo Van Thuong ប្រធាន
គណៈកម្មាធិការឃោសនានិងអប់រំបានសង្កត់ធ្ងន់ថា ចំពោះមុខសំណូមពរនៃ​
ស្ថានភាពថ្មី ប្រធានស្ថាប័នតំណាងវៀតណាមនៅឯបរទេសអាណត្តិ២០១៦-
២០១៩ ត្រូវពង្រីកតួនាទីរបស់ខ្លួន ស្រាវជ្រាវ និងក្តាប់ជាប់នូវសំណូមពរ ភារកិច្ច
 ដែលមហាសន្និបាតបក្សលើកទី១២បានដាក់ចេញ។ ទន្ទឹមជាមួយគ្នានោះ ស្ថាប័ន
 តំណាងវៀតណាមនៅឯបរទេសគប្បីមានការព្យាករណ៍លើស្ថានភាពអន្តរជាតិ
 ដែលទាក់ទិនទៅនឹងវៀតណាម​ ម្ចាស់ការនាំចេញសំណើរសំដៅដោះស្រាយ
បញ្ហាកើតមានឡើងជាបន្ទាន់។ លោក Vo Van Thuong បានជឿជាក់ថា ឯកអគ្គ
រដ្ឋទូត ប្រធានស្ថាប័នតំណាងវៀតណាមនៅឯបរទេសអាណត្តិ ២០១៦-២០១៩
នឹងបំពេញល្អភារកិច្ចដែលបានបក្សនិងរដ្ឋប្រគល់ជូន រួមចំណែកចូលក្នុងកិច្ចការ
 កសាងនិងការពារមាតុប្រទេសក្នុងដំណាក់កាលថ្មី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ