ជួបសំណេះសំណាលជាមួយសហគមន៍ជនវៀតណាមនៅជប៉ុនឆ្ពោះទៅមាតុភូមិ
(VOVWORLD) -
ក្រោយរយៈពេល ៣៦ ឆ្នាំនៃការអនុវត្តគោលនយោបាយផ្លាស់ប្ដូរថ្មី បើកទ្វារ និងធ្វើសមាហរណកម្ម ប្រទេសយើងសម្រេចបានសមិទ្ធិផលសំខាន់ៗជាប្រវត្តិសាស្ត្រលើគ្រប់វិស័យ អភិវឌ្ឍន៍យ៉ាងខ្លាំងក្លា និងគ្រប់ជ្រុងជ្រោយ នាំមកនូវការផ្លាស់ប្តូរដ៏ធំធេង និងល្អប្រសើរដល់ប្រទេសជាតិ។
ពិធីជួបប្រាស្រ័យ និងសំណេះសំណាលជាមួយសហគមន៍ជនវៀតណាមនៅជប៉ុន (រូបថត៖ vna) |
នាថ្ងៃទី ២០ សីហា នៅទីក្រុងតូក្យូ ស្ថានទូតវៀតណាមប្រចាំនៅជប៉ុនបានរៀបចំពិធីជួបប្រាស្រ័យ និងសំណេះសំណាលជាមួយសហគមន៍ជនវៀតណាមនៅជប៉ុនក្នុងឱកាសរំលឹកខួបលើកទី ៧៧ នៃបដិវត្តន៍ខែសីហា (ថ្ងៃទី ១៩ សីហា ១៩៤៥ - ថ្ងៃទី ១៩ សីហា ឆ្នាំ ២០២២) និងទិវាបុណ្យឯករាជ្យជាតិថ្ងៃទី ២ ខែកញ្ញា (ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ១៩៤៥ - ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២២)។
អញ្ជើញថ្លែងមតិក្នុងពិធីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅជប៉ុន លោក Vu Hong Nam បានសង្កត់ធ្ងន់លើអត្ថន័យជាប្រវត្តិសាស្ត្រនៃបដិវត្តន៍ខែសីហា និងទិវាបុណ្យឯករាជ្យជាតិថ្ងៃទី២ ខែកញ្ញា ព្រមទាំងបានរំលឹកអំពីសមិទ្ធិផលលេចធ្លោមួយចំនួនក្នុងដំណើរការកសាង និងអភិវឌ្ឍន៍ប្រទេសរបស់ប្រជាជាតិវៀតណាមក្នុងរយៈពេល ៧៧ ឆ្នាំកន្លងទៅ។ លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា ជាមួយនឹងការខិតខំប្រឹងប្រែង និងសាមគ្គីភាពរបស់ប្រជាជាតិទាំងមូល “ឥឡូវនេះ វៀតណាមបានក្លាយជាប្រទេសមួយដែលមានរបបនយោបាយឯករាជ្យ អធិបតេយ្យភាពទឹកដី ហើយអាចសម្រេចចិត្តដោយខ្លួនឯងអំពីមាគ៌ាអភិវឌ្ឍន៍របស់ខ្លួន”។ ជាពិសេស ក្រោយរយៈពេល ៣៦ ឆ្នាំនៃការអនុវត្តគោលនយោបាយផ្លាស់ប្ដូរថ្មី បើកទ្វារ និងធ្វើសមាហរណកម្ម ប្រទេសយើងសម្រេចបានសមិទ្ធិផលសំខាន់ៗជាប្រវត្តិសាស្ត្រលើគ្រប់វិស័យ អភិវឌ្ឍន៍យ៉ាងខ្លាំងក្លា និងគ្រប់ជ្រុងជ្រោយ នាំមកនូវការផ្លាស់ប្តូរដ៏ធំធេង និងល្អប្រសើរដល់ប្រទេសជាតិ។
ក្នុងឱកាសនេះ លោកឯកអគ្គរដ្ឋទូត Vu Hong Nam បានអំពាវនាវដល់សហគមន៍ជនវៀតណាមនៅជប៉ុន បន្តលើកកម្ពស់ប្រពៃណី សាមគ្គីភាព ជួយគ្នាទៅវិញទៅមក ដើម្បីអភិវឌ្ឍន៍ និងថែរក្សាអត្តសញ្ញាណជាតិព្រមទាំងឆ្ពោះទៅមាតុភូមិ រួមចំណែកយ៉ាងសកម្មក្នុងបុព្វហេតុកសាង និងការពារមាតុភូមិ ហើយដើរតួជាស្ពានពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរផងដែរ៕