ជម្ងឺ Covid-19៖ ៥៨ថ្ងៃជាប់ៗគ្នាហើយដែលវៀតណាមមិនកត់ត្រាករណីឆ្លង វីរុសនៅក្នុងសហគមន៍
(VOVWORLD) - បរិមាណអ្នកឆ្លងវីរុសសរុបរហូតមកដល់ពេលនេះនៅវៀតណាម គឺមាន១១៧៧នាក់ ក្នុងនោះ ១០៦២នាក់ត្រូវបានព្យាបាលជាសះស្បើយ។ បរិមាណអ្នកស្លាប់មាន៣៥នាក់។
យោងតាមព័ត៌មានពីគណៈកម្មការជាតិដឹកនាំការបង្ការ ប្រយុទ្ធប្រឆាំង នឹងជម្ងឺ Covid-19 គិតពីវេលាម៉ោង១៨ថ្ងៃទី២៩ តុលា ដល់វេលាម៉ោង៦ថ្ងៃ ទី៣០ តុលា វៀតណាមមិនកត់ត្រាអ្នកឆ្លងជម្ងឺ Covid-19 ថ្មីបន្ថែមទៀត ឡើយ។ បរិមាណអ្នកឆ្លងវីរុសសរុបរហូតមកដល់ពេលនេះនៅវៀតណាម គឺមាន១១៧៧ នាក់ ក្នុងនោះ ១០៦២នាក់ត្រូវបានព្យាបាលជាសះស្បើយ។ បរិមាណអ្នកស្លាប់មាន៣៥នាក់។
គិតត្រឹមវេលាម៉ោង៦ថ្ងៃទី៣០ តុលា វៀតណាមបានឆ្លងកាត់រយៈពេល ៥៨ថ្ងៃជាប់ៗគ្នាហើយដែលមិនកត់ត្រាករណីឆ្លង Covid-19 នៅក្នុងសហ គមន៍នោះឡើយ៕