ជម្ងឺរាតត្បាត Covid-19 បន្តវិវឌ្ឍន៍យ៉ាងស្មុគស្មាញលើទូទាំងពិភពលោក

(VOVWORLD) - នៅទ្វីបអាស៊ីវិញ អាជ្ញាធរទីក្រុងតូក្យូទំនងជានឹងស្នើឲ្យរដ្ឋាភិបាល ជប៉ុនប្រកាសអាសន្នសារជាថ្មីម្ដងទៀត ក្នុងបរិបទដែលចំនួនអ្នកឆ្លងវីរុស SARS-CoV-2 កើនឡើងជាបន្តបន្ទាប់។

យោងតាមគេហទំព័រស្ថិតិ worldometers.info បានបង្ហាញថា គិតដល់ វេលាម៉ោង២ថ្ងៃទី២ មករា (ម៉ោង UTC) ពិភពលោកបានកត់ត្រាករណីឆ្លង ជម្ងឺ Covid-19 ជាង៨៤លាននាក់ ក្នុងនោះករណីស្លាប់ ជាង១.៨៣៤.៥០០ នាក់ ។ ស្ថានភាពជម្ងឺរាតត្បាតនៅតែវិវឌ្ឍន៍យ៉ាងស្មុគស្មាញលើទូទាំងពិភព លោក ដែលញាំងឲ្យប្រទេសជាច្រើនត្រូវអនុវត្តវិធានការដ៏តឹងរឹង។

        នាថ្ងៃទី១ មករា អង់គ្លេសបានដាក់ឲ្យដំណើរការឡើងវិញនូវមន្ទីរពេទ្យ បណ្ដោះអាសន្ននានាដែលត្រូវបានកសាងឡើងកាលពីដំណាក់កាលដំបូងនៃការផ្ទុះជម្ងឺ Covid-19 ព្រមទាំងបិទសាលាបឋមសិក្សាទាំងអស់នៅរាជ ធានីឡុងដ៍ សំដៅបង្ការទប់ស្កាត់ការរីករាលដាលនៃវីរុស SARS-CoV-2 ទម្រង់ថ្មី។ ត្រឹមតែក្នុងរយៈពេល២៤ម៉ោងកន្លងមកប៉ុណ្ណោះ អង់គ្លេសបានកត់ត្រា ករណីឆ្លងវីរុសជាង៥៣ពាន់នាក់ និងករណីស្លាប់ចំនួន៦១៣នាក់។

        នៅទ្វីបអាស៊ីវិញ អាជ្ញាធរទីក្រុងតូក្យូទំនងជានឹងស្នើឲ្យរដ្ឋាភិបាល ជប៉ុនប្រកាសអាសន្នសារជាថ្មីម្ដងទៀត ក្នុងបរិបទដែលចំនួនអ្នកឆ្លងវីរុស SARS-CoV-2 កើនឡើងជាបន្តបន្ទាប់។ មុននោះ ជប៉ុនធ្លាប់បានប្រកាស អាសន្នលើទូទាំងប្រទេសនៅខែមេសាឆ្នាំ២០២០ ដើម្បីបង្ការទប់ស្កាត់រលកទី២នៃជម្ងឺ Covid-19៕

ប្រតិកម្មទៅវិញ

ផ្សេងៗ