ជម្ងឺរាតត្បាត Covid-19៖ វៀតណាមកត់ត្រាអ្នកជម្ងឺម្នាក់បន្ថែមទៀតដែលទើបតែវិលត្រឡប់មកប្រទេសវិញ
(VOVWORLD) - ជាក់ស្ដែងគឺ អ្នកជម្ងឺទី១២១៦ ជាស្ត្រី មានអាយុ៤១ឆ្នាំ ជនជាតិ វៀតណាម មកពីអង់ហ្គោឡាបានវិលត្រឡប់មកប្រទេសវិញនាថ្ងៃទី១៩ តុលា ហើយត្រូវបានជូនទៅមណ្ឌលចត្តាឡីស័កនៅទីក្រុង Bac Ninh។
យោងតាមរបាយការណ៍របស់គណៈកម្មការជាតិដឹកនាំការបង្ការ ប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត Covid-19 បានជូនដំណឹងថា គិតពីវេលា ម៉ោង១៨ថ្ងៃទី៩ ដល់វេលាម៉ោង៦ ថ្ងៃទី១០ វិច្ឆិកា វៀតណាមបានកត់ត្រាអ្នក ឆ្លងវីរុសម្នាក់បន្ថែមទៀតដែលត្រូវបានធ្វើចត្តាឡីស័កភ្លាមបន្ទាប់ពីចូលមកប្រទេស។ ជាក់ស្ដែងគឺ អ្នកជម្ងឺទី១២១៦ ជាស្ត្រី មានអាយុ៤១ឆ្នាំ ជនជាតិ វៀតណាម មកពីអង់ហ្គោឡាបានវិល ត្រឡប់មកប្រទេសវិញនាថ្ងៃទី១៩ តុលា ហើយត្រូវបានជូនទៅមណ្ឌលចត្តាឡីស័កនៅទីក្រុង Bac Ninh។
ដូច្នេះហើយ គិតត្រឹមពេលនេះ វៀតណាមមានអ្នកជម្ងឺ Covid-19 សរុប ចំនួន១២១៦នាក់ ក្នុងនោះមានអ្នកជម្ងឺចំនួន១០៨៧នាក់បានជាសះស្បើយ ហើយបរិមាណករណីស្លាប់មាន៣៥នាក់៕