ជម្ងឺរាតត្បាតកូវីដ ១៩ បណ្ដាលឲ្យមនុស្សស្លាប់ចំនួនជាង៣,៤លាននាក់
(VOVWORLD) - ប្រទេសដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតដោយជម្ងឺកូវីដ ១៩ គឺអាមេរិក ឥណ្ឌា ប្រេស៊ីល បារាំង ទួរគី រុស្ស៊ីនិងអង់គ្លេស។
ការបូជាសាកសពអ្នកជម្ងឺកូវីដ ១៩ នៅរដ្ឋធានី Kathmandu ប្រទេសនេប៉ាល់ នៅថ្ងៃទី១១ ខែឧសភា។ (រូបថត៖ REUTERS) |
យោងតាមគេហទំព័រ worldometers.info បានឲ្យដឹងថា គិតត្រឹមវេលាម៉ោង១ ថ្ងៃទី២៤ ខែឧសភា (ម៉ោង UTC) ពិភពលោកបានកត់ត្រាករណីឆ្លងជម្ងឺ កូវីដ ១៩ សរុប ចំនួនជាង១៦៧,៥លាននាក់ ក្នុងនោះ ករណីស្លាប់ចំនួនជាង៣,៤៧លាននាក់។ អ្នក ជម្ងឺកូវីដ ១៩ ជាង១៤៨លាននាក់បានចាកចេញពីមន្ទីរពេទ្យ ខណៈដែលអ្នកជម្ងឺជាង ១៥,៥លាននាក់ទៀតនៅតែកំពុងសម្រាកព្យាបាល។
ប្រទេសដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតដោយជម្ងឺកូវីដ ១៩ គឺអាមេរិក ឥណ្ឌា ប្រេស៊ីល បារាំង ទួរគី រុស្ស៊ីនិងអង់គ្លេស៕