ជម្ងឺរាតត្បាតកូវីដ ១៩ បណ្ដាលឲ្យមនុស្សស្លាប់ចំនួនជិត៣,៩លាននាក់

(VOVWORLD) - ក្នុងរយៈពេល២៤ម៉ោងកន្លងមក លើទូទាំងពិភពលោកមានករណីឆ្លងថ្មីចំនួន ២៨៩.៥៧៩ ករណី ដែលត្រូវបានរកឃើញយ៉ាងច្រើនបំផុតនៅឥណ្ឌា (៥៣០០៩ ករណី) ប្រេស៊ីល (៤៤១៧៨ ករណី) កូឡុំប៊ី (២៧៨១៨ ករណី) រុស្ស៊ី (១៧៦១១ ករណី) ឥណ្ឌូនេស៊ី (១៣៧៣៧ ករណី) និងអាហ្វ្រិកខាងត្បូង (១៣១៥៥ ករណី)។ 

ជម្ងឺរាតត្បាតកូវីដ ១៩ បណ្ដាលឲ្យមនុស្សស្លាប់ចំនួនជិត៣,៩លាននាក់ - ảnh 1ឥណ្ឌាជាប្រទេសដែលមានចំនួនករណីឆ្លងថ្មីច្រើនបំផុតក្នុងរយៈពេល២៤ម៉ោងកន្លងមក។ (រូបថត៖ Europe 1)
យោងតាមគេហទំព័រស្ថិតិ worldometers.info ឲ្យដឹងថា គិតត្រឹមវេលាម៉ោង១ ថ្ងៃទី២១ ខែមិថុនា (ម៉ោង UTC) លើទូទាំងពិភពលោកបានកត់ត្រាករណីឆ្លងវីរុស SARS-CoV-2 ដែលបង្កជម្ងឺកូវីដ ១៩ សរុបជាង១៧៩លាននាក់ ក្នុងនោះករណីស្លាប់ មានចំនួន៣,៨៨លាននាក់។
ក្នុងរយៈពេល២៤ម៉ោងកន្លងមក លើទូទាំងពិភពលោកមានករណីឆ្លងថ្មីចំនួន ២៨៩.៥៧៩ ករណី ដែលត្រូវបានរកឃើញយ៉ាងច្រើនបំផុតនៅឥណ្ឌា (៥៣០០៩ ករណី) ប្រេស៊ីល (៤៤១៧៨ ករណី) កូឡុំប៊ី (២៧៨១៨ ករណី) រុស្ស៊ី (១៧៦១១ ករណី) ឥណ្ឌូនេស៊ី (១៣៧៣៧ ករណី) និងអាហ្វ្រិកខាងត្បូង (១៣១៥៥ ករណី)។ នៅសហរដ្ឋ អាមេរិក ដែលជាប្រទេសមានចំនួនអ្នកជម្ងឺនិងអ្នកស្លាប់ច្រើនជាងគេលើពិភពលោក បានកត់ត្រាករណីឆ្លងថ្មីចំនួន៤៤២២ករណីដែលនាំឲ្យចំនួនករណីឆ្លងសរុបនៅ ប្រទេសនេះឡើងដល់ជាង៣៤,៤លាននាក់ ក្នុងនោះករណីស្លាប់ចំនួនជាង៦១៧ ពាន់នាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ