ជម្ងឺរាតត្បាតសកល Covid-19 និងសេដ្ឋកិច្ច - ការចាប់អារម្មណ៍ចំពោះវៀតណាម

(VOVWORLD) - មហាសន្និបាតបក្សកុម្មុយនិស្តវៀតណាមលើកទី១៣ ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២៥ មករា ដល់ថ្ងៃទី២ កុម្ភៈ កំពុងទាក់ទាញការយកចិត្ត ទុកដាក់របស់សាធារណៈមតិនៅទាំងក្នុងនិងក្រៅប្រទេស។
ការគ្រប់គ្រងជម្ងឺ Covid-19 និងល្បឿនកំណើនសេដ្ឋកិច្ចដោយស្ថិរភាព គឺជាខ្លឹមសារស្នូលដែលសារព័ត៌មានអន្តរជាតិផ្ដោតការយកចិត្តទុកដាក់។ លើគេហទំព័រ asiamediacenter.org.nz លោក Murat Ungor នៅសាកលវិទ្យាល័យ Otago ប្រទេសនូវែលហ្សេឡង់បានអះអាងថា វៀតណាមកំពុងផុសឡើង ដោយមានឋានៈកាន់តែរឹងមាំនៅក្នុងតំបន់ រួមជាមួយកំណើនសេដ្ឋកិច្ចពោរ ពេញទៅដោយសក្ដានុ ពលនាពេលអនាគត។ ដោយទទួលបានល្បឿន កំណើន GDP ៧%ក្នុងឆ្នាំ២០១៩ វៀតណាមជាប្រទេសមួយក្នុងចំណោម ប្រទេសដែលមានល្បឿនកំណើនលឿនបំផុតក្នុងតំបន់។
កាសែត The Sunday Times របស់សឹង្ហបុរី ក៏បានចុះផ្សាយអត្ថបទ សរសេរ ដែលក្នុងនោះវាយតម្លៃថា វៀតណាមកំពុងត្រៀមរៀបចំឲ្យព្រឹត្តិ ការណ៍នយោបាយដ៏សំខាន់មួយក្នុងលក្ខណៈអំណោយផល ដែលមិនមាន ប្រទេសជាច្រើនលើពិភពលោកអាចមានឡើយ។ លក្ខណៈ អំណោយផលទាំងនោះ រួមមានការគ្រប់គ្រងជម្ងឺ Covid-19 យ៉ាងល្អប្រពៃ ខណៈដែលកំណើនសេដ្ឋកិច្ចត្រូវបានព្យាករណ៍ថា នឹងសម្រេចបានល្បឿន “លឿនជាង” បើធៀបនឹងប្រទេសផ្សេងៗក្នុងតំបន់។ លើសពីនេះទៅទៀត វៀតណាមកាន់តែទាក់ទាញចំពោះវិនិយោគិនបរទេសជាងមុន ក្រោយពីការ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសហភាពអឺរ៉ុប។ ទន្ទឹមនឹងនោះ កិច្ចខិតខំប្រឹងប្រែងបង្ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនៅ ថ្នាក់ជាន់ខ្ពស់ក៏បានជួយលើកកំពស់កិត្យានុភាពរបស់បក្សកុម្មុយនិស្តវៀតណាមចំពោះប្រជាជនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ