ជម្រុញកិច្ចសហប្រតិបត្តិការរវាងបណ្ឌិត្យសភានយោបាយជាតិហូជីមិញនិងធនាគារពិភពលោក
(VOVWORLD) - នារសៀលថ្ងៃទី ១៩ កក្កដា នៅទីក្រុងហាណូយ ប្រធានក្រុមប្រឹក្សាទ្រឹស្តីមជ្ឈិម នាយកបណ្ឌិត្យសភានយោបាយជាតិហូជីមិញ សាស្ត្រាចារ្យ បណ្ឌិតលោក Nguyen Xuan Thang បានអញ្ជើញជួបធ្វើការជាមួយនាយកប្រតិបត្តិធនាគារពិភពលោក លោក Axel van Trotsenburg ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី។
នាយកបណ្ឌិត្យសភានយោបាយជាតិហូជីមិញ លោក Nguyen Xuan Thang ទទួលជួបនាយកប្រតិបត្តិធនាគារពិភពលោក លោក Axel van Trotsenburg (រូបថត៖ Van Diep/TTXVN) |
ក្នុងជំនួបនេះ សាស្ត្រាចារ្យបណ្ឌិតលោក Nguyen Xuan Thang បានអះអាងថា វៀតណាមជានិច្ចកាល តែងតែចាត់ទុកធនាគារពិភពលោកជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់បំផុត។ ដោយវាយតម្លៃខ្ពស់ ចំពោះការគាំទ្ររបស់ធនាគារពិភពលោកសម្រាប់វៀតណាមក្នុងការបញ្ចប់ការអភិវឌ្ឍន៍របាយការណ៍វៀតណាមឆ្នាំ ២០៣៥ សាស្ត្រាចារ្យបណ្ឌិតលោក Nguyen Xuan Thang បានស្នើថា ធនាគារពិភពលោកមានផែនការសហប្រតិបត្តិការជាមួយអង្គភាពស្រាវជ្រាវយុទ្ធសាស្ត្ររបស់ធនាគារពិភពលោកវៀតណាម រួមទាំង បណ្ឌិតសភានយោបាយជាតិហូជីមិញ ក្នុងការជួយដល់ការកសាងរបាយការណ៍វៀតណាមឆ្នាំ ២០៤៥។ ទន្ទឹមនឹងនោះ បន្តជួយវៀត ណាមក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ និងជម្រុញការអភិវឌ្ឍប្រកបដោយចីរភាព កំណើនបៃតង កាត់បន្ថយការបំភាយឧស្ម័ន ប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ ...។
ជាការឆ្លើយតប នាយកប្រតិបត្តិធនាគារពិភពលោក លោក Axel van Trotsenburg បានស្នើឲ្យវៀតណាមចែករំលែកបទពិសោធន៍អភិវឌ្ឍន៍របស់ខ្លួនជាមួយប្រទេសជាច្រើន ខណៈពេលដែលបន្តរួមចំណែកក្នុងការដោះស្រាយបញ្ហាសកល។ សម្រាប់បណ្ឌិត្យសភានយោបាយជាតិហូជីមិញ នាយកប្រតិបត្តិធនាគារពិភពលោក លោក Axel van Trotsenburg បានឲ្យដឹងថា ភាគីទាំងពីរមានឱកាសជាច្រើនក្នុងកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាល និងជំរុញអ្នកស្រាវជ្រាវគោលនយោបាយជាន់ខ្ពស់។ ធនាគារពិភពលោកមានឆន្ទៈក្នុងការចែករំលែកចំណេះដឹង និងមេរៀនដែលទទួលបានក្នុងអំឡុងពេលកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនដូចជា ហិរញ្ញវត្ថុ សុខភាព ការឆ្លើយតបនឹងជំងឺ ការបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ កំណើនបៃតង និងឌីជីថលនីយកម្ម៕