ជម្រុញកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងម៉ុងហ្គោលី
(VOVWORLD) - នារសៀលថ្ងៃទី១៦ខែតុលា នៅទីក្រុងហាណូយ គណៈប្រតិភូជាន់ខ្ពស់ ក្រសួងនគរបាលវៀតណាមដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក To Lam រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម បានអញ្ជើញជួបពិភាក្សាជាមួយគណៈ ប្រតិភូជាន់ខ្ពស់ ក្រសួងយុត្តិធម៌និងមហាផ្ទៃម៉ុងហ្គោលី ដឹកនាំដោយរដ្ឋមន្ត្រី លោក Tsend Nyamdorj ក្នុងឱកាសមកបំពេញទស្សនកិច្ចការងារនៅ វៀតណាម។
រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម លោក To Lam និង រដ្ឋមន្ត្ក្រសួងយុត្តិធម៌និងមហាផ្ទៃម៉ុងហ្គោលីរី លោក Tsend Nyamdorj បានចុះហត្ថលេខាកលើកិច្ចព្រមព្រៀងស្តីពីការផ្ទេរប្រគល់ជនជាប់ទោសរវាង សាធារណរដ្ឋសង្គមនិយមវៀតណាមនិងម៉ុងហ្គោ |
ក្នុងជំនួបពិភាក្សានេះ ភាគីទាំងពីរមានបំណងបន្តពង្រឹងនិងពង្រីកនូវប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការជាក់ស្តែង ព្រមទាំងបន្តសិក្សាស្រាវជ្រាវបង្កើតយន្តការសហប្រតិបត្តិការក្នុងវិស័យសន្តិសុខ បង្ការនិង ប្រឆាំងនឹងបទល្មើសសំដៅចែករំលែកព័ត៌មានដែលភាគីទាំងពីរយកចិត្តទុកដាក់ ដូចគ្នា។ ភាគីទាំងពីរក៏បន្តបង្កើនទំនាក់ទំនងសហប្រតិបត្តិការតាមរយៈ របៀបរបបពហុភាគីដែលប្រទេសទាំងពីរជាសមាជិក និងជម្រុញកិច្ចសហប្រតិបត្តិការ ឲ្យមានប្រសិទ្ធភាពនូវកិច្ចការការពារជាតិ ប្រឆាំងបទល្មើសដោយឈរលើ មូលដ្ឋានកិច្ចព្រមព្រៀងស្តីពីបង្ការនិងប្រឆាំងឧក្រិដ្ឋកម្មដែលបានចុះហត្ថលេខា រវាងសាធារណរដ្ឋសង្គមនិយមវៀតណាមនិងម៉ុងហ្គោលីកាលពីឆ្នាំ២០១៣។
ក្រោយពីជំនួបពិភាក្សា នេះ លោក To Lam និង លោក Tsend Nyamdorj បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការធ្វើសច្ចាប័នទណ្ឌិតរវាងសាធារណរដ្ឋសង្គមនិយមវៀតណាមនិងម៉ុងហ្គោផងដែរ៕