ជម្រុញកិច្ចសហប្រតិបត្តិការអនុតំបន់ទន្លេមេគង្គនិងកូរ៉េខាងត្បូង
(VOVWORLD) -សន្និសីទរដ្ឋមន្ត្រីការបរទេស សហប្រតិបត្តិការមេគង្គ-កូរ៉េខាងត្បូងលើកទី ៧ ទើប នឹងបានប្រព្រឹត្តទៅនៅទីក្រុង Busan កូរ៉េខាងត្បូង។
តំណាងប្រទេសដែលចូលរួមក្នុងសន្និសីទ |
សន្និសីទនេះ សំដៅពិនិត្យ ឡើងវិញផែនការសកម្មភាពមេគង្គ-កូរ៉េខាងត្បូង ដំណាក់កាល២០១៤-២០១៧ និង ពិភាក្សាអំពីទិសដៅសហប្រតិបត្តិការនាពេលខាងមុខ។ ស្តីពីទិសដៅសហប្រតិបត្តិ ការដំណាក់កាល២០១៧-២០២០ រដ្ឋមន្ត្រីទាំងអស់បានឯកភាព ជម្រុញកិច្ចសហប្រ តិបត្តិការលើវិស័យចំនួន៦ ក្នុងនោះមានការកសាងប្រព័ន្ធមូលដ្ឋានហេដ្ឋារចនា សម្ព័ន្ធទំនើប ឆ្លាត តុល្យភាពអេកូឡូស៊ី និងបង្កើនការតភ្ជាប់រវាងបណ្តាប្រទេស មេគង្គតាមរយៈបណ្តាគំរោងការគមនាគម តំបន់សេដ្ឋកិច្ចពិសេស របៀងសេដ្ឋកិច្ច អន្តរប្រទេសជាដើម។ ទន្ទឹមជាមួយគ្នានោះ ប្រទេសទាំងអស់ បានឯកភាព បង្កើន កិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រងនិងប្រើប្រាស់ប្រភពធនធានទឹកទន្លេមេគង្គនិង ប្រភពធនធានដទៃ។ អញ្ជើញថ្លែងមតិក្នុងសន្និសីទនេះ អនុរដ្ឋមន្ត្រីការបរទេសវៀត ណាមលោក Ha Kim Ngoc បានអះអាងថា វៀតណាមយកចិត្តទុកដាក់កិច្ចសហប្រ តិបត្តិការមេគង្គ-កូរ៉េខាងត្បូងនិងស្នើលើខ្លឹមសារអាទិភាពមួយចំនួន សំដៅលើក កំពស់ប្រសិទ្ធភាពសហប្រតិបត្តិការ រួមចំណែកសកម្មថែមទៀតទៅក្នុងដំណើរការ អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅតំបន់មេគង្គ។ ស្តីពីបញ្ហាអន្តរជាតិនិងតំបន់ លោក Ha Kim Ngoc បានសង្កត់ធ្ងន់នូវទស្សនៈមុនក៏ដូចជាក្រោយរបស់វៀតណាមចំពោះ បញ្ហាសមុទ្រខាងកើតនិងឧបទ្វីបកូរ៉េ រួមទាំងរាល់ការសាកល្បងសន្តិសុខក្រៅប្រពៃ ណី។ បញ្ចប់សន្និសីទ រដ្ឋមន្ត្រីទាំងអស់បានអនុម័តលើសេចក្តីប្រកាសសហអធិបតី ផែនការសកម្មភាពមេគង្គ-កូរ៉េខាងត្បូង ២០១៧-២០២០ និងឯកភាពបើកសន្និសីទ រដ្ឋមន្ត្រីមេគង្គ-កូរ៉េខាងត្បូងលើកទី៨នៅខាងក្រៅសន្និសីទរដ្ឋមន្ត្រីការបរទេសអា ស៊ានលើកទី៥១នៅប្រទេសសិង្ហបុរីនាឆ្នាំ២០១៨ខាងមុខ។ ក្នុងសេចក្តីប្រកាសសហ អធិបតីនៃសន្និសីទនេះ រដ្ឋមន្ត្រីទាំងអស់បានអះអាងជាថ្មីម្តងទៀត នូវសារៈសំខាន់ នៃការរក្សានិងជម្រុញសន្តិភាព សន្តិសុខ ស្ថិរភាពន សុវត្ថិភាពនិងសេរីភាពនាវាចរ ណ៍ អាកាសចរណ៍នៅសមុទ្រខាងកើត សមស្របនឹងច្បាប់អន្តរជាតិ រួមទាំងអនុ សញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS) ផងដែរ៕