ជម្រុញកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីសន្តិភាព-ស្ថិរភាពរបស់សមុទ្រខាងកើត
|
តំណាងចូលរួមសន្និសីទថតរូបអនុស្សាវរីយ៍ (រូបថតៈ qdnd.vn) |
(VOVworld)-សិក្ខាសាលាអន្តរជាតិលើកទី៨ស្តីពីសមុទ្រខាងកើតក្រោមប្រធាន
បទ “សមុទ្រខាងកើត៖ សហប្រតិបត្តិការដើម្បីសន្តិសុខនិងការអភិវឌ្ឍន៍ក្នុង
តំបន់” បាន ប្រព្រឹត្តទៅនៅទីក្រុង Nha Trang ខេត្ត Khanh Hoa ចាប់ពីថ្ងៃទី១៤
ដល់ថ្ងៃទី១៥វិច្ឆិកា ឆ្នាំ២០១៦។ ក្នុងការឆ្លើយសំភាសន៍ជាមួយអ្នកយកព័ត៌មាន
នៅខាងក្រៅសិក្ខាសាលា នេះ លោក Michael McDevitt នាយឧត្តមនាវីឯកចូល
និវត្តន៍ អ្នកស្រាវជា្រវជាន់ខ្ពស់នៃកម្ម វិធីស្រាវជ្រាវយុទ្ធសាស្ត្រ មជ្ឈមណ្ឌលវិភាគ
ទ័ពជើងទឹកអាមេរិកបានចាត់ទុកថា ស្ថានភាពសមុទ្រខាងកើតនៅចំពោះមុខ
នឹងមានស្ថិរភាពជាសារវ័ន្ត។ទាក់ទិនទៅ នឹងសាលក្រមរបស់តុលាការមជ្ឈត្តិកម្ម
អចិន្ត្រៃយ៍និងការជះឥទ្ធិពលទៅលើទស្សនៈ គតិយុត្តរបស់ភាគីមានជម្លោះនា
នានោះ សាស្រ្តាចារ្យរង បណ្ឌិត Nguyen Thi Lan Anh នាយិការងវិទ្យាស្ថាន
សមុទ្រខាងកើតបានចាត់ទុកថា រាល់ការសន្និដ្ឋានរបស់តុលាការមជ្ឈត្តិកម្មនឹង
ជួយកំណត់និងបង្រួញ គម្លាតសម្រាប់តំបន់មានជម្លោះនៅសមុទ្រខាងកើត។
សាលក្រមនេះបានបើកចេញយថាទស្សន៍អំពីការដោះស្រាយនិងគ្រប់គ្រងជម្លោះ
នៅសមុទ្រខាងកើតតាមរយៈវិធាន ការគតិយុត្ត ជួយឲ្យភាគីមានជម្លោះនានា
ពិចារណាអំពីជម្រើសរបស់ខ្លួនពេលដែល អនុវត្តសន្តិវិធីដោះស្រាយជម្លោះនៅ
សមុទ្រខាងកើត។
អះអាងទៅលើសារៈសំខាន់នៃការដោះស្រាយជម្លោះដោយសន្តិវិធីនិងសង្កត់
ធ្ងន់ លើតួនាទីយកច្បាប់ជាធំ គោរពច្បាប់អន្តរជាតិក្នុងការដោះស្រាយជម្លោះនៅ
សមុទ្រខាងកើត បណ្ឌិត Vladimir Evseev នាយករងវិទ្យាសា្ថននៃបណ្តាប្រទេស
SNG រុស្ស៊ី បានឲ្យដឹងថា ជម្លោះដែនដីណាទាំងអស់ក៏ត្រូវដោះស្រាយដោយសន្តិ
វិធីឈលើមូល ដ្ឋានច្បាប់អន្តរជាតិ៕