ជម្រុញកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ចីរភាពនៅទន្លេមេគង្គ
(VOVWORLD) - តាមការអញ្ជើញរបស់សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជា នាយករដ្ឋ មន្ត្រីវៀតណាម លោក Nguyen Xuan Phuc នឹងដឹកនាំគណៈប្រតិភូ វៀតណាមអញ្ជើញចូលរួមកិច្ចប្រជុំកំពូលនៃគណៈកម្មការទន្លេ មេគង្គលើកទី ៣ ចាប់ពីទី៤ ដល់ទី ៥ ខែមេសា នៅខេត្តសៀមរាប(ប្រទេសកម្ពុជា)។
ក្នុងបរិបទដែលវៀតណាមទទួលរ៉ាប់រងតួនាទីជាប្រធានក្រុមប្រឹក្សាគណៈកម្មការទន្លេ មេគង្គអន្ដរជាតិឆ្នាំ២០១៨ នាយករដ្ឋមន្ត្រី វៀតណាម លោក Nguyen Xuan Phuc ដឹកនាំគណៈប្រតិភូវៀតណាមអញ្ជើញមកចូលរួមកិច្ចប្រជុំ កំពូលគណៈកម្មការទន្លេមេគង្គអន្តរជាតិលើកទី ៣ សំដៅអនុវត្តគោលមាគ៌ាបរទេសរបស់វៀតណាម ជំរុញទំនាក់ទំនងជាមួយ ប្រទេស ជិតខាង ក៏ដូចជា ជាមួយដៃគូក្នុងតំបន់និង ក្រៅតំបន់ផងដែរ។
ការដែលវៀតណាមអញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី៣នេះ បានបញ្ជាក់ពីការយកចិត្តទុកដាក់និង ការសន្យារបស់វៀតណាមចំពោះកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌនៃគណៈកម្មការទន្លេមេគង្គដោយឈរ លើស្មារតីរបស់កិច្ចព្រមព្រៀងទន្លេមេគង្គ ឆ្នាំ១៩៩៥ ដែលរួមចំណែកក្នុងការពង្រឹងតួនាទីរបស់ គណៈកម្មការ ទន្លេមេគង្គ ក៏ដូចជា សាមគ្គីភាព និង កិច្ចសហប្រតិបត្តិការ រវាងបណ្តាប្រទេសជាសមាជិកដើម្បីផលប្រយោជន៍រួម៕