ជម្រុញការផ្សាភ្ជាប់យុទ្ធសាស្ត្រអភិវឌ្ឍន៍-សហប្រតិបត្តិការអំពីសមត្ថភាពផលិតកម្មរវាងប្រទេសនានាក្នុងតំបន់

(VOVworld)-នារសៀលថ្ងៃទី២៥មិនានៅទីក្រុងហាណូយ គណៈកម្មាធិការ សេដ្
ឋកិច្ច មជ្ឈឹមបានរៀបចំសិក្ខាសាលាទទួលយកមតិអ្នកជំនាញការក្នុងគម្រោង
ផែនការ ស្តីពី “ការផ្តួចផ្តើមគំនិតផ្សាភ្ជាប់យុទ្ធសាស្ត្រអភិវឌ្ឍន៍និងសហប្រតិបត្តិ ការអំពីសមត្ថភាពផលិតកម្មរវាងវៀតណាមនិងជប៉ុន” “ការផ្តួចផ្តើមគំនិតផ្សា ភ្ជាប់យុទ្ធសាស្ត្រអភិវឌ្ឍន៍និងសហប្រតិបត្តិការអំពីសមត្ថភាពផលិតកម្មរវាង
វៀតណាមនិងចិន”​និង “គំរោងមេស្តីពីមណ្ឌលសហប្រតិបត្តិការសេដ្ឋកិច្ចឆ្លង
ដែន វៀតណាម-ចិន”។ នៅទីនេះ អ្នកជំនាញការ អ្នកវិទ្យាសាស្ត្រ និងអ្នកគ្រប់
គ្រងបាន បំភ្លឺច្បាស់នូវភាពចាំបាច់ក្នុងការកសាងគម្រោងការ បែបផែន កសាង
និងការអនុវត្ត។ ចំពោះគម្រោងការទាំងបីនេះ មតិជាច្រើនបានស្នើថា ត្រូវយក
ចិត្តទុកដាក់ទៅលើកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ដោយផ្សារភ្ជាប់ជាមួយការ ផ្លាស់ប្តូរបច្ចេកវិទ្យារវាងវៀតណាមនិងជប៉ុនលើគ្រប់វិស័យ  បែបផែនផ្សាភ្ជាប់ សមត្ថភាពផលិតកម្មរវាងវៀតណាមនិងចិន និងស្នើរឲ្យមានរូបសណ្ឋានបង្កើត
និង អភិវឌ្ឍន៍មណ្ឌលសេដ្ឋកិច្ចឆ្លងដែនប្រកបដោយប្រសិទ្ធិភាពនៅវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ