ជម្រុញការអនុវត្តបច្ចេកវិទ្យាព័ត៌មានក្នុងការបង្ការទប់ស្កាត់ជំងឺរាតត្បាតកូវីដ -១៩

(VOVWORLD) - តាមនោះ គណៈកម្មាធិការជាតិដឹកនាំការបង្ការទប់ស្កាត់កូវីដ ១៩ បានស្នើដល់ក្រសួង សាខានិងមូលដ្ឋាន ឲ្យជំរុញការអនុវត្តបច្ចេកវិទ្យាព័ត៌មាន ក្នុងការងារបង្ការទប់ស្កាត់ជំងឺកូវីដ-១៩។ 

គណៈកម្មាធិការជាតិដឹកនាំការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ បានផ្ញើជូនលិខិតផ្លូវការទៅក្រសួង ស្ថាប័នស្មើរក្រសួង ស្ថាប័នចំណុះរដ្ឋាភិបាល គណៈកម្មាធិការប្រជាជននៃខេត្តនិងទីក្រុងចំណុះមជ្ឈឹម ស្តីពីការជំរុញឲ្យប្រជាជនបំពេញបែបបទវេជ្ជសាស្រ្តអេឡិចត្រូនិក សម្រាប់បម្រើការបង្ការ ទប់ស្កាត់ជំងឺកូវីដ ១៩ តាមរយៈការប្រើប្រាស់លេខកូដ QR។

តាមនោះ គណៈកម្មាធិការជាតិដឹកនាំការបង្ការទប់ស្កាត់កូវីដ ១៩ បានស្នើដល់ក្រសួង សាខានិងមូលដ្ឋាន ឲ្យជំរុញការអនុវត្តបច្ចេកវិទ្យាព័ត៌មាន ក្នុងការងារបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ និងលើកកម្ពស់ការផ្សព្វផ្សាយឲ្យប្រជាជនបំពេញបែបបទវេជ្ជសាស្រ្តអេឡិចត្រូនិក តាមរយៈលេខកូដ QRCode និងប្រើផ្នែកទន់មួយក្នុងចំណោមកម្មវិធីផ្នែកទន់ដូចជា៖ ការប្រកាសវេជ្ជសាស្រ្ត; NCOVI និង Bluezone ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ