ជម្រុញការអនុវត្តផ្លាស់ប្តូរថ្មីកម្មវិធី សៀវភៅសិក្សាសម្រាប់ការអប់រំទូទៅ

(VOVWORLD) -នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc ទើបចេញសារាចរស្តីពីជម្រុញខ្លាំងការផ្លាស់ប្តូរថ្មីកម្មវិធី សៀវភៅសិក្សាសម្រាប់ការអប់រំទូទៅ។

 សារាចរបានលើកច្បាស់ថា៖ ក្រសួងអប់រំនិងបណ្តុះបណ្តាល តំបន់នានា រួមទាំងក្រសួងស្ថាប័នពាក់ព័ន្ធនានា បានសម្រេចទាំងស្រុងការកសាងកម្មវិធីអប់រំទូទៅ។ នាយករដ្ឋមន្ត្រីរដ្ឋាភិបាល បានសំណូមពរឲ្យក្រសួងអប់រំនិងបណ្តុះបណ្តាលពិនិត្យ កែប្រែផែនការអនុវត្តផ្លាស់ប្តូរកម្មវិធី សៀវភៅអប់រំទូទៅតាមសេចក្តីសម្រេចចិត្តរបស់រដ្ឋសភា។ ទន្ទឹមជាមួយគ្នានោះ អនុម័ត និងផ្សព្វផ្សាយកម្មវិធីសិក្សាទូទៅ រៀបចំការចងក្រងឈុតសៀវភៅសិក្សាគ្រប់វិជ្ជាគ្រប់ថ្នាក់ ឲ្យសមស្របនឹងកម្មវិធីអប់រំទូទៅថ្មី។

ម្យ៉ាងវិញទៀត បន្តជម្រុញកិច្ចការផ្សព្វផ្សាយយ៉ាងទូលាយក្នុងសង្គម ស្តីពីគោលដៅ សំណូមពរ ខ្លឹមសា ភារកិច្ច ដំណើការនិងលក្ខខ័ណ្ឌអនុវត្តការផ្លាស់ប្តូរកម្មវិធី សៀវភៅសិក្សាអប់រំទូទៅផង ដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ