ជម្រុញការអភិវឌ្ឍន៍ទីផ្សារទុនបំរើគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម

(VOVWORLD) -នាព្រឹកថ្ងៃទី២៥តុលា នៅទីក្រុងហូជីមិញ ក្រុមហ៊ុនភាគហ៊ុន Sai Gon (SSI) បាន រៀបចំសន្និសីទ “Gateway to Vietnam 2017” ក្រោមប្រធានបទ “ទីផ្សារទុន-កម្លាំងចលករសម្រាប់បង្កើនកំណើនថ្មីនៃ ខឿនសេដ្ឋកិច្ច”។ 
ជម្រុញការអភិវឌ្ឍន៍ទីផ្សារទុនបំរើគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម - ảnh 1ឧបនាយករដ្ឋមន្ត្រីអចិ ន្ត្រៃយ៍រដ្ឋាភិបាល លោក Truong Hoa Binh ថ្លែងមតិក្នុងពិធី

អញ្ជើញចូលរួមនិងថ្លែងមតិ បើកសន្និសីទ ឧបនាយករដ្ឋមន្ត្រីអចិ ន្ត្រៃយ៍រដ្ឋាភិបាល លោក Truong Hoa Binh បានវាយតម្លៃថា បច្ចុប្បន្នជាពេលវេលាល្អបំផុតសម្រាប់សហគ្រាសនិងវិនិយោគិន ក្តាប់នូវឱកាសវិនិយោគ ធ្វើអាជីវកម្មនៅទីផ្សារវៀតណាម។ យោងតាមលោកឧប នាយករដ្ឋមន្ត្រីរូបនេះថា ជាមួយនឹងស្មារតីរដ្ឋាភិបាលស្ថាបនា ខឿនសេដ្ឋកិច្ចវៀត ណាម បាននិងកំពុងធ្វើកំណែទម្រង់លើគ្រប់វិស័យ ដើម្បីបម្រើការអភិ វឌ្ឍន៍និរន្តរ ភាព ហើយនឹងទទួលបានចំណុចលោតផ្លោះនាពេលខាងមុខ៖

  “រដ្ឋាភិបាលវៀតណាមបាននិងកំពុងផ្តោតការយកចិត្តទុកដាក់លើការអភិវឌ្ឍន៍ទីផ្សារទុន ទីផ្សារភាគហ៊ុនប្រកបដោយប្រសិទ្ធភាព ដើម្បីដើរតួនាទីជាក់ស្តែងក្នុង ការប្រមូលផ្តុំ បែងចែកទុនរយៈមធ្យមនិងយូរអង្វែងសម្រាប់ខឿនសេដ្ឋកិច្ច។ នា ពេលកន្លងទៅ រដ្ឋាភិបាលមានការពេញចិត្តយ៉ាងខ្លាំងជាមួយនឹងល្បឿនកំណើន និងតួនាទីរបស់ទីផ្សារហ៊ុន ក្នុងការជួយឧបត្ថម្ភប្រព័ន្ធឥណទាន បង្កើតកម្លាំងចលករ សម្រាប់ការអភិ វឌ្ឍន៍។ ក្នុងការអភិវឌ្ឍន៍រួមរបស់វៀតណាមនោះ នៅមានការរួមវិភាគទានដ៏សំខាន់របស់សហគ្រាសនិងវិនិយោគិនបរទេសផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ