ជម្រុញខ្លាំងការធ្វើកំណែទម្រង់រដ្ឋបាលសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ច
(VOVworld)-នាព្រឹកថ្ងៃទី៩មិនានៅទីក្រុងហូជីមិញបានប្រព្រឹត្តទៅសិក្ខាសាលា
ស្តីពី សេណារីយ៉ូសេដ្ឋកិច្ចវៀតណាមឆ្នាំ២០១៧ក្រោមប្រធានបទ “ធ្វើអាជីវកម្ម
-វិនិយោគ ក្នុងពិភពលោកកំពុងមានការផ្លាស់ប្តូរ”។នៅក្នុងសិក្ខាសាលានេះ
តំណាងនានាបាន ចាត់ទុកថា សេដ្ឋកិច្ចវៀតណាមក្នុងឆ្នាំ២០១៧នេះត្រូវប្រឈម
មុខនិងការសាកល្បង ជាច្រើន។នោះគឺសេដ្ឋកិច្ចពិភពលោកងើបឡើងវិញយ៉ាង
យឺតយ៉ាវ ហើយប្រសិទ្ធ ភាពផលិតកម្មកសិកម្មនៅទាបនៅឡើយ។ចំពោះមុខរាល់
ការសាកល្បងនេះ វៀតណាមគប្បី មានយន្តការនិងគោលនយោបាយអភិវឌ្ឍន៍
ឧស្សាហកម្មឧបត្ថម្ភនិងបង្កើតបរិយា កាសងាយស្រួលសម្រាប់ការចាប់ផ្តើមអាជីព
និងការច្នៃប្រឌិត។
|
លេខាបក្សទីក្រុងហូជីមិញ លោក Dinh La Thang អញ្ជើងថ្លែងមតិក្នុងសិក្ខាសាលា |
ស្តីពីវិធានការជាក់ស្តែងសំដៅបន្តរក្សាកំណើនសេដ្ឋកិច្ចក្នុងឆ្នាំ២០១៧នេះ
លេខាបក្សទីក្រុងហូជីមិញ លោក Dinh La Thang បានសង្កត់ធ្ងន់ថា៖
“ទីក្រុងត្រូវផ្តោតសំខាន់លើភារកិច្ចស្នូលមួយចំនួន។ នោះគឺកំណត់ទស្សនៈ
វិស័យយុទ្ធសាស្ត្រ បង្កើតកម្លាំងចលករនិងសមត្ថភាព ដោយប្រមូលផ្តុំរាល់ប្រភព
ធនធាន សក្កានុភាពនិងប្រៀបខ្លាំងរបស់ខ្លួនផងដែរ”។
លោក Dinh La Thang បានគូសបញ្ជាក់ថា ទីក្រុងហូជីមិញចាត់ទុកការកែលំអ
បរិយាកាសវិនយោគ ជម្រុញស្មារតីចាប់ផ្តើមអាជីព បង្កលក្ខណៈងាយស្រួលនិង
ជួយបង្កើតសហគ្រាសជាគោលដៅសំខាន់ក្នុងគោលនយោបាយអភិវឌ្ឍន៍របស់ទី
ក្រុងក្នុងឆ្នាំ២០១៧នេះ៕