ជម្រុញទំនាក់ទំនងទ្វេភាគីរវាងវៀតណាមជាមួយ EU និងអូស្រ្តាលី

(VOVworld)-នាថ្ងៃទី៦សីហា នៅខាងក្រៅបណ្តាសន្និសីទទាក់ទិននានានៅ
AMM 48 ដែលប្រារព្វនៅប្រទេសម៉ីយ៉ាន់ម៉ា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី
ការ បរទេសវៀតណាម Pham Binh Minh បានមានជំនួបទ្វេភាគីជាមួយតំណាង
សហភាពអឺរ៉ុប (EU)និងអូស្ត្រាលី សំដៅជម្រុញទំនាក់ទំនងទ្វេភាគី។

ជម្រុញទំនាក់ទំនងទ្វេភាគីរវាងវៀតណាមជាមួយ EU និងអូស្រ្តាលី - ảnh 1
ជម្រុញទំនាក់ទំនងទ្វេភាគីរវាងវៀតណាមជាមួយ EU និងអូស្រ្តាលី

        ក្នុងជំនួបជាមួយតំណាងជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយ សន្តិ
សុខ និងកិច្ចការបរទេសសហភាពអឺរ៉ុប (EU) លោកស្រី Federica Morherini ភាគី
ទាំង ពីរបានឯកភាពគ្នា បង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀត
ណាម ជាមួយ EUសំដៅនាំទំនាក់ទំនងទ្វេភាគីមានការអភិវឌ្ឍន៍ជាក់ស្តែង។រីឯ
នៅជំនួប ជាមួយរដ្ឋមន្ត្រីការបទេសអូស្ត្រាលី Julie Bishop ភាគីទាំងពីរក៏បាន
ព្រមព្រៀង បង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ព្រម
ទាំងពង្រីក រាល់ប្រសិទ្ធភាពនៃបណ្តាយន្តការសហប្រតិបត្តិការទ្វេភាគីផងដែរ។

        ចំពោះបញ្ហាសមុទ្រខាងកើត តំណាង EU និងអូស្ត្រាលីសុទ្ធតែសម្តែងនូវការ ប្រឆាំងជំទាស់សកម្មភាពឯកោភាគីនៅសមុទ្រខាងកើត ព្រមទាំងគាំទ្រការដោះ ស្រាយរាល់ជំលោះដោយសន្តិវិធី ឈរលើច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញា អ.ស.បស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ សេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគី
នានានៅ សមុទ្រខាងកើត (DOC) និងឈានសម្រេចក្រោមប្រតិបត្តិតំបន់នៅ
សមុទ្រខាង កើត (COC)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ