ជម្រុញទំនាក់ទំនងពាណិជ្ជកម្មទំនិញ សេវានិងវិនិយោគក្នុងតំបន់RCEP

(VOVWORLD) -សន្និសីទថ្នាក់រដ្ឋមន្ត្រីរពាក់កណ្តាលអាណត្តិលើកទី៣ នៃកិច្ចព្រមព្រៀងដៃគូសេដ្ឋ កិច្ចលើគ្រប់វិស័យក្នុងតំបន់ (RCEF) បានប្រារព្ធនាថ្ងៃទី២២ ឧសភានៅទីក្រុងហា ណូយ។
ជម្រុញទំនាក់ទំនងពាណិជ្ជកម្មទំនិញ សេវានិងវិនិយោគក្នុងតំបន់RCEP - ảnh 1តំណាងចូលរួមសន្និសីទថតរូបអនុស្សាវរីយ៍ (រូបថតៈ Nguyễn Khang – TTXVN) 

ចូលរួមក្នុងសន្និសីទនេះ មានវត្តមានតំណាងពានិជ្ជកម្មនៃ បណ្តាប្រទេសអាស៊ាននិងប្រទេសដៃគូចំនួន៦រួមមាន អូស្ត្រាលី ចិន កូរ៉េខាងត្បូង ឥណ្ឌា ជប៉ុន និងនូវែលហ្សេឡង់ រួមទាំងប្រធាននិងសមាជិកគណៈប្រតិភូចូលរូម កិច្ចចរចារ RCEF ផងដែរ។

        អញ្ជើញថ្លែងមតិនៅក្នុងការបើកសន្និសីទ រដ្ឋមន្ត្រីក្រសួងឧស្សាហ-ពាណិជ្ជកម្ម  វៀតណាម លោក Tran Tuan Anh បានឲ្យដឹងថា សន្និសីទ RCEF លើកនេះ បានប្រ ព្រឹត្តទៅសំដៅជម្រុញកិច្ចចរចារឲ្យបញ្ចប់យ៉ាងឆាប់ៗ។ លោក Tran Tuan Anh ជឿ ជាក់ថា សម្រាប់សហគ្រាសមួយចំនួនក្នុងតំបន់ ជាពិសេសគឺសហគ្រាសធុនតូចនិង មធ្យមនោះ កិច្ចព្រមព្រៀង RCEF នឹងជួយឲ្យសហគ្រាសទាំងអស់នេះអនុវត្តរាល់ សកម្មភាពពាណិជ្ជកម្មកយ៉ាងងាយស្រួលជាង ទាក់ទងផ្ទាល់ជាមួយប្រភពកម្លាំង ពលំពីខាងក្រៅ ពង្រីកប្រៀបខ្លាំងរបស់សហគ្រាសនីមួយៗ និងបង្កើនការចូលរួមទៅ ក្នុងខ្សែសង្វាក់តម្លៃក្នុងតំបន់។ ក៏តាមរដ្ឋមន្ត្រីរូបនេះ ដើម្បីជម្រុញល្បឿនចរចារ ក្រុម ចរចានានាគប្បីអនុវត្តរាល់កិច្ចចរចារទ្វេភាគីស្តីពីការបើកទ្វារទីផ្សារដើម្បីទទួលបាន រាល់ការសន្យាបើកទ្វារទីផ្សារពោរពេញទៅដោយអត្ថន័យអំពីពាណិជ្ជកម្ម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ