ជម្រុញប្រកបដោយប្រសិទ្ធិភាពនូវកិច្ចសហប្រតិបត្តិការរវាងវៀតណាមជាមួយតំបន់ នានារបស់អាល្លឺម៉ង់
|
ជម្រុញប្រកបដោយប្រសិទ្ធិភាពនូវកិច្ចសហប្រតិបត្តិការរវាងវៀតណាមជាមួយតំបន់ នានារបស់អាល្លឺម៉ង់ |
(VOVworld)-បន្តសកម្មភាពជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពន្លឿនពាណិជ្ជ
កម្ម និងវិនិយោគរវាងវៀតណាមជាមួយតំបន់នានារបស់អាល្លឺម៉ង់នោះ នាពេលថ្មីៗ
នេះ ថ្នាក់ដឹកនាំស្ថានទូតនិងអគ្គកុងស៊ុលវៀតណាមប្រចាំអាល្លឺម៉ង់ទើបបានជួបធ្វើ
ការ ជាមួយថ្នាក់ដឹកនាំរដ្ឋសភានិងអាជ្ញាធររដ្ឋ Hessen និងតំណាងក្រុមហ៊ុនមួយ
ចំនួននៅ រដ្ឋនេះដែលកំពុងមានបំណងស្វែងរកការវិនិយោគចូលវៀតណាម។ នៅ
ទីនេះ ឯកអគ្គ រដ្ឋទូតវៀតណាមប្រចាំនៅអាល្លឺម៉ង់ លោក Doan Xuan Hung បាន
សង្កត់ធ្ងន់ថា អាល្លឺ ម៉ង់ជាដៃគូសំខាន់របស់វៀតណាមក្នុង EU និងក្រោយរយៈពេល
៥ឆ្នាំបង្កើតទំនាក់ទំ នងដៃគូយុទ្ធសាស្ត្រមក ទំនាក់ទំនងរវាងវៀតណាមជាមួយ
អាល្លឺម៉ង់មានការអភិវឌ្ឍន៍ គួរឲ្យកត់សម្គាល់លើគ្រប់វិស័យ។ លោក Doan Xuan
Hung ក៏បានទទួលយករាល់ មតិពីក្រុមហ៊ុននានានៅរដ្ឋ Hessen និងឲ្យដឹងថា រដ្ឋាភិ
បាលវៀតណាមកំពុងមានការ ប្តេជ្ញាចិត្តកែលំអរបរិយាកាសធ្វើអាជីវកម្ម ទាក់ទាញ
វិនិយោគិនបរទេស ព្រមទាំងមាន បំណងថា ក្រុមហ៊ុននានារបស់រដ្ឋ Hessen បន្តស្វែង
រកនិងអនុវត្តរាល់គម្រោងការវិនិ យោគធ្វើអាជីវកម្មនៅវៀតណាម៕