ជម្រុញរាល់ការផ្តើមគំនិតអភិរក្ស អប់រំនិងការពារបរិស្ថាននៃឈូងសមុទ្រ Ha Long

ជម្រុញរាល់ការផ្តើមគំនិតអភិរក្ស អប់រំនិងការពារបរិស្ថាននៃឈូងសមុទ្រ Ha Long - ảnh 1
ជម្រុញរាល់ការផ្តើមគំនិតអភិរក្ស អប់រំនិងការពារបរិស្ថាននៃឈូងសមុទ្រ Ha Long

(VOVworld)-នាព្រឹកថ្ងៃទី១០មករានៅខេត្ត Quang Ninh បានប្រព្រឹត្តទៅកម្មវិធី
“ជម្រុញការផ្តើមគំនិតអភិរក្ស អប់រំនិងការពារបរិស្ថានរបស់ឈូងសមុទ្រ Ha
Long”។ ព្រឹត្តិការណ៍នេះស្ថិតក្នុងក្របខ័ណ្ឌនៃគម្រោងការ “ការផ្កើមគំនិតចង
សម្ព័ន្ធឈូង សមុទ្រ Ha Long-Cat Ba”។ រហូតមកដល់ពេលនេះ គម្រោងការ
នេះបានអនុវត្ត ប្រកបដោយប្រសិទ្ធភាពនូវសកម្មភាពឆ្ពោះទៅការអភិរក្សនិង
អភិវឌ្ឍន៍ឈូងសមុទ្រ Ha Long និងទាក់ទាញការចូលរួមយ៉ាងសកម្មរបស់តំ
បន់និងសហគមន៍នានាផង​ដែរ។ លោក Dang Huy Hau អនុប្រធានអចិន្ត្រៃយ៍
នៃគណៈកម្មាធិការប្រជាជនខេត្ត Quang Ninh បានចាត់ទុកថា ៖

        “សម្ព័ន្ធ Cat Ba-Ha Long បានបង្កើតឡើងក្នុងគោលដៅកែលំអជំហានៗ
នូវបរិស្ថាន របស់ឈូងសមុទ្រ Ha Long សម្រាប់បម្រើការអភិវឌ្ឍន៍សេដ្ឋកិច្ច
សង្គម ជាពិសេស គឺតម្រូវការទេសចរណ៍របស់ប្រជាជនជាតិនិងអន្តរជាតិ។
នេះជាកម្មវិធីចាប់ផ្តើម នៃបណ្តាសកម្មភាពបន្តដើម្បីការពារទស្សនីយភាព
របស់ឈូងសមុទ្រ Ha Long”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ