ជម្រុញសកម្មភាពបទដ្ឋាននីយកម្មទូរគមនាគមន៍តំបន់អាស៊ី-ប៉ាស៊ីហ្វិក
|
ទិដ្ឋភាពនៃកិច្ចប្រជុំ |
(VOVworld)-កិច្ចប្រជុំលើកទី៤នៃសម្ព័ន្ធទូរគមនាគមន៍អាស៊ី-ប៉ាស៊ីហ្វិក (APT)
សម្រាប់ត្រៀម រៀបចំឲ្យសន្និសីទបទដ្ឋាននីយកម្មទូរគមនាគមន៍ពិភពលោកនា
ពេលខាងមុខ និង សិក្ខា សាលាបទដ្ឋាននីយកម្មទូរគមនាគមន៍អាស៊ី-ប៉ាស៊ីហ្វិក
បានបើកនាព្រឹកថ្ងៃទី២៣សីហា នៅទីក្រុង Da Nang (វៀតណាម)។ នេះជាកិច្ចប្រ
ជុំចុងក្រោយក្នុងតំបន់ដើម្បីពិភាគ្សា និងសម្រេចសំណើររួមរបស់តំបន់ APT
សម្រាប់ដាក់ជូនសន្និសីទបទដ្ឋាននីយកម្ម ទូរគមនាគមន៍ពិភពលោក WTSA-១៦
។នេះជាឱកាសសម្រាប់ប្រទេសសមាជិកពង្រីកសមត្ថ ភាពប្រពៃណី ដាក់ចេញ
សំណើរ ផ្តល់មតិថ្មីសម្រាប់សកម្មភាពបទដ្ឋាននីយកម្មសំដៅជំរុញសកម្មភាព
បទដ្ឋាននីយកម្មទូរគមនាគមន៍របស់តំបន់នាពេលអនាគត។ថ្លែងមតិនៅទីនេះ
អនុរដ្ឋ មន្ត្រីក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាម លោក Nguyen Minh Hong
បានអះអាងថា៖
“ការងារបទដ្ឋាននីយកម្មលើវិស័យទូរគមនាគមន៍ព័ត៌មាននិងផ្សព្វផ្សាយមានសារៈ
សំ ខាន់ណាស់ ដោយសារបើគ្មានស្តង់ដា គ្មានការកំណត់រួមនោះគឺ សំភារៈឧបករណ៍
និង បញ្តាញនានាពិបាកផ្សាភ្ជាប់គ្នា។នៅសន្និសីទលើកនេះ ក្រុមការងារនានាបាន
ពិភាគ្សាតាម ប្រធានបទនីមួយ ៗដែលមានចរិតលក្ខណៈប្រមូលមតិរួមរបស់បណ្តា
ប្រទេសអាស៊ី-ប៉ាស៊ី ហ្វិក”៕